វៀតណាម៖ រយៈពេល ២៤ ថ្ងៃគ្មានករណីឆ្លងថ្មី COVID-19 នៅក្នុងសហគមន៍ឡើយ

(VOVWORLD) -  ហេតុដូច្នេះ វៀតណាមបានឆ្លងកាត់រយៈពេល ២៤ ថ្ងៃ ដោយគ្មានករណីឆ្លងនៅក្នុងសហគមន៍ឡើយ។

យោងតាមគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ចាប់ពីម៉ោង ១៨ ថ្ងៃទី ៩ ឧសភា ដល់ម៉ោង ៦ ព្រឹកនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ វៀតណាមមិនមានករណីឆ្លងថ្មី COVID-19 ទេ។ ហេតុដូច្នេះ វៀតណាមបានឆ្លងកាត់រយៈពេល ២៤ ថ្ងៃ ដោយគ្មានករណីឆ្លងនៅក្នុងសហគមន៍ឡើយ។

ក្នុងចំណោមអ្នកជំងឺ ២៨៨ នាក់ ដែលឆ្លង COVID-19  នៅវៀតណាមនោះ មានអ្នកជំងឺចំនួន ២៤១ ត្រូវបានព្យាបាលជាសះស្បើយ។ អ្នកជំងឺ COVID-19 ចំនួន ៤៧ នាក់ទៀតកំពុងត្រូវបានព្យាបាលនិងតាមដានសុខភាពតាមបណ្តាមូលដ្ឋានមជ្ឈិមនិងក្នុងតំបន់ ដែលក្នុងនោះ អ្នកជំងឺ ៤ នាក់ មានលទ្ធផលធ្វើតេស្តអវិជ្ជមានដំបូងជាមួយវីរុស SARS-CoV-2 និង អ្នកជំងឺ ១៣ នាក់មានលទ្ធផលអវិជ្ជមាន ២ ដងឬច្រើនដង ជាមួយវីរុស SARS-CoV-2៕

ប្រតិកម្មទៅវិញ

ផ្សេងៗ