វៀតណាម រុស្ស៊ីនិងបែឡារូសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
|
វៀតណាម រុស្ស៊ីនិងបែឡារូសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅបែឡារូស និងរុស្ស៊ី ចាប់ពីថ្ងៃទី៦
ដល់ថ្ងៃទី១៤សីហា ក្រុមការងារគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ដឹកនាំដោយលោក
Pham Xuan Duong អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានមាន
ជំនួបធ្វើការជាមួយ បណ្ដាក្រសួង វិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់ អង្គភាពអាជីវកម្មបែឡារូស និងរុស្ស៊ី។នាថ្ងៃទី១១ សីហា ក្រុមការងារបានធ្វើការជាមួយរដ្ឋមន្ត្រី
ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៃគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប Andrey Slepnev ។
ភាគីទាំងពីរបានពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រិតបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគរវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ( EAEU ) ជាពិ
សេសគឺការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានវៀតណាម
និង EAEU បានចុះហត្ថលេខានាពេលថ្មីៗនេះ។ នាថ្ងៃទី១៤ សីហា ក្រុមការងារ
បានជួបធ្វើការជាមួយអនុរដ្ឋមន្ត្រីទី១ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី Alexey
E.Likhachev ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការខំប្រឹងប្រែងជំរុញតំលៃ
ប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើងដល់១០ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០៕