វៀតណាម - ហ្វីលីពីនបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ

(VOVWORLD) -  ក្នុងអំឡុងពេលពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែកក្កដា រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមតបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ នាថ្ងៃទី ៨ ខែកក្កដា ភាគីទាំងពីរបានអនុវត្តន៍ជំនួបពិភាក្សា។

វៀតណាម - ហ្វីលីពីនបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ - ảnh 1ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក  Teodoro Lopez Locsin 

ក្នុងជំនួបនេះ ភាគីទាំង ២ បានឯកភាព បង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្ត រួមសហការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាលំបាកក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសក្នុងកិច្ច សហប្រតិបត្តិការសមុទ្រនិងនេសាទផងដែរ។

ភាគីទាំងពីរបានព្រមព្រៀងគ្នា រួមសហការយ៉ាងជិតស្និទ្ធដើម្បីរៀបចំកិច្ចប្រជុំលើកទី ៣ នៃអនុគណៈកម្មាធិការពាណិជ្ជកម្មចម្រុះវៀតណាម - ហ្វីលីពីនក្នុងឆ្នាំ ២០១៩នេះ និងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនៅបណ្តាវេទិកាពហុភាគី។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានបញ្ជាក់ពីគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានផងដែរ។

បន្ទាប់ពីជំនួបពិភាក្សានេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

វៀតណាម - ហ្វីលីពីនបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ - ảnh 2 រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc 

នារសៀលថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនិងហ្វីលីពីនចាំបាច់ត្រូវជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនិងអះអាងថា: វៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើនទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា វៀត ណាមជានិច្ចកាលគោរពនូវតួនាទីរបស់ហ្វីលីពីនក្នុងអាស៊ាននិងគាំទ្រហ្វីលីពីនបំពេញប្រកបដោយជោគជ័យនូវតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ចិន ដំណាក់កាល ២០១៩- ២០២១។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើសុំឱ្យប្រទេសហ្វីលីពីនគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងអំឡុងពេលកាន់ដំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ និងក្នុងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០- ២០២១។

ចំណែកឯលោក Teodoro Lopez Locsin បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងមួយដើម្បីជំរុញការនាំចូលនិងនាំចេញផ្លែឈើនិងផលិតផលកសិកម្ម ដោយអះអាងថា ហ្វីលីពីនចាត់ទុកកិច្ចព្រមព្រៀងនេះជាមួយវៀតណាមជាអាទិភាពកំពូល។ ឆ្លៀតពេលនេះ លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងតំបន់អាស៊ាន ហ្វីលីពីនតែងតែរក្សាយ៉ាងខ្ជាប់ខ្ជួននូវទស្សនៈ ការពារអធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យជាតិដូចវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ