វៀតណាម ហូឡង់ សហរដ្ឋអាមេរិក សហការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
(VOVWORLD) - ផែនការនេះបានទាក់ទង់ផ្ទាល់ដល់វិធានការជឿនលឿន ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងបានបង្កើតយន្តការសម្របសម្រួល និងការអភិវឌ្ឍក្នុងតំបន់។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួបឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម Kees van Baar (រូបថត៖ Van Diep/TTXVN) |
នាថ្ងៃទី ៣១ ឧសភា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រហូឡង់ប្រចាំនៅវៀតណាម លោក Kees van Baar ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា៖ វៀតណាម និងហូឡង់គឺជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យបន្សាំបម្រែបម្រួលអាកាសធាតុ ទឹក ការគ្រប់គ្រង កសិកម្មនិរន្តរភាព សន្តិសុខស្បៀង។ ដោយមានការគាំទ្រពីដៃគូហូឡង់ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចលើផែនការមេសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long ក្នុងរយៈពេល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ផែនការនេះបានទាក់ទង់ផ្ទាល់ដល់វិធានការជឿនលឿន ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងបានបង្កើតយន្តការសម្របសម្រួល និងការអភិវឌ្ឍក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ដៃគូ និងធុរកិច្ចហូឡង់ដែលចូលរួមក្នុងកម្មវិធីសាកល្បងដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅប្រទេសវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម Marc Knapper (រូបថត៖ Van Diep/TTXVN) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Kees van Baar បានឲ្យដឹងថា វៀតណាម និងហូឡង់មានសក្ដានុពលខ្លាំងលើវិស័យថ្មីៗដូចជា ថាមពលកកើតឡើងវិញ ការបង្កើតទីផ្សារកាបូន។ល។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ហូឡង់ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងផ្តល់ប្រឹក្សាបច្ចេកទេសលើការបង្កើតគោលនយោបាយ អភិបាលកិច្ច ការផ្ទេរបច្ចេកវិទ្យា ការកៀងគរធនធានហិរញ្ញវត្ថុបៃតងសម្រាប់ដំណើរការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌របស់វៀតណាម។
នាថ្ងៃដដែល ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Evans Knapper ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចាត់ទុកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកបានកាន់តែជិតស្និទ្ធជាមួយការអនុវត្តនូវវិធីដោះស្រាយសមាហរណកម្មលើកម្មវិធីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជំនះពុះពារផលវិបាកនៃការបំពុលដោយសារធាតុគីមីពណ៌លឿងទុំ (dioxin) កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់សូន្យសុទ្ធ។ រួមចំណែកលើកកម្ពស់ទំនាក់ទំនងសំខាន់ និងស៊ីជម្រៅ នាំមកនូវតម្លៃជូនប្រជាជនទាំងពីរ ហើយទន្ទឹមនឹងនោះ រួមចំណែកក្នុងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ក៏ដូចជាការដោះស្រាយបញ្ហាសកល។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា បញ្ហាសកលលោកគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិក រួមចំណែកជំរុញទំនាក់ទំនងសំខាន់និងស៊ីជម្រៅ នាំមកនូវតម្លៃជូនប្រជាជនទាំងពីរ ហើយទន្ទឹមនឹងនោះ រួមចំណែកក្នុងការដោះស្រាយបញ្ហាសកល។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Marc Evans Knapper បានឲ្យដឹងថា អាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ត JETP សូន្យសុទ្ធតាមរយៈការចែករំលែក និងផ្ទេរបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការគ្រប់គ្រង និងបច្ចេកទេស ... សម្រាប់គម្រោង ថាមពលកកើតឡើងវិញ ដោយមានការចូលរួមពីអាជីវកម្មអាមេរិក។ អង្គការដៃគូរបស់សហរដ្ឋអាមេរិកបន្តលើកកម្ពស់គម្រោងដើម្បីជម្នះផលវិបាកនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត បោសសម្អាតមីន និងឧបត្ថម្ភជនពិការ៕