វៀតណាម - ឡាវ - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -  នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ នេះ   លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។

វៀតណាម - ឡាវ - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងដែលចេញផ្សាយពីរដ្ឋធានីហាណូយ (រូបថត៖ TTXVN)

ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ នាយករដ្ឋមន្រ្តីទាំងបីរូបបានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃកិច្ចពិភាក្សានេះ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន ដោយរួមចំណែកពង្រឹងនិងពង្រីកបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៃប្រទេសទាំងបី។

ថ្នាក់ដឹកនាំទាំងបី បានឯកភាពពង្រឹងបន្ថែម កិច្ចសហប្រតិបត្តិការ      លើវិស័យនយោបាយ
សន្តិសុខ ការពារជាតិ ការគ្រប់គ្រងព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ថាមពល និងអប់រំ។ នាយករដ្ឋមន្រ្តីទាំងបី ក៏បានឯកភាពបន្តរក្សា និងអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់,ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្ត ជាប់ព្រំដែន, អនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែន, សហការបន្ថែមក្នុងការការពារសន្តិសុខតាមបណ្តោយព្រំដែនរួម, សម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការឆ្លងកាត់របស់ប្រជាជន និងទំនិញនៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។ នាយករដ្ឋមន្រ្តីទាំងបីរូបក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំង ៣ នៅឯវេទិកាអនុតំបន់ តំបន់និងអន្តរជាតិ នាពេលកន្លងមកនេះ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមជាមួយប្រទេសសមាជិកដទៃទៀត ដើម្បីពន្លឿនដំណើរការកសាងសហគមន៍អាស៊ាន។

វៀតណាម - ឡាវ - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូចេញផ្សាយពីរដ្ឋធានីហាណូយ (រូបថត៖ TTXVN)

ដោយពិភាក្សាអំពីបញ្ហាក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា នាយករដ្ឋមន្រ្តីទាំង បីរូបបានចែករំលែកនូវគោលបំណងរបស់ខ្លួន ដោយចង់ឲ្យប្រទេសមីយ៉ាន់ម៉ាមានស្ថេរភាពឆាប់ៗនេះ ដោះស្រាយការខ្វែងគំនិតតាមរយៈសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រទេស មីយ៉ាន់ម៉ា ដើម្បីបរិយាកាសសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់ ព្រមទាំងឯកភាព បន្តគាំទ្រតួនាទីជាមជ្ឈភាពនិងរាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន។ នាយករដ្ឋមន្រ្តីទាំង បីរូបបានសង្កត់ធ្ងន់ពីសារសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាព នៅសមុទ្រខាងកើត ដោយព្រមព្រៀងសម្របសម្រួលក្នុងការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយមានប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងបីរូបក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព សម្របសម្រួលក្នុងការដោះស្រាយឲ្យសមស្របនូវបញ្ហាទាក់ទងនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេ និងពង្រឹងការស្រាវជ្រាវសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ថាមពលស្អាតនិង ថាមពលកកើតឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ