ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី
៣៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ វៀតណាម –
ឡាវ ទើបនឹងត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការប្រជាជនខេត្ត Quang
Binh (ភាគកណ្ដាលវៀតណាម) គួបផ្សំជាមួយខេត្តចំនួន ៣ របស់ឡាវ គឺ ៖ ខេត្ត
Khammouane ខេត្ត Champasak ខេត្ត Savannakhet នារសៀលថ្ងៃទី ១៧ មិថុនា នៅ
ទីក្រុង Dong Hoi ខេត្ត Quang Binh (វៀតណាម)។ សមាជិកគណៈកម្មាធិការមជ្ឍឹម
បក្សនិងជាប្រធានក្រុមប្រឹក្សារប្រជាជនខេត្ត Quang Binh លោក Luong Ngoc Binh បានអះអាងថា៖
“កាលពីពេល រដ្ឋាភិបាលនៃប្រទេសទាំង ២ បានឯកភាពចុះហត្ថលេខាលើសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការ នាច្ងៃទី ១៨ កក្តដា ឆ្នាំ ១៩៧៧ ទំនាក់ទំនងស្មោះត្រង់ រវាងប្រជាជននៃប្រទេសទាំង ២ បានបង្កើតគ្រឹះស្ថានរឹងមាំ ដើម្បីប្រជាជននៃប្រទេស
ទាំង ២ និយាយរួម ខេត្ត Quang Binh រួមជាមួយបណ្ដាខេត្ត Khammouane ខេត្ត
Champasak ខេត្ត Savannakhet និយាយដោយឡែក ប្រកៀកស្នាគ្នាជំរុញយ៉ាងខ្លាំង កិច្ចការកសាងប្រទេសជាតិរបស់ខេត្តនិមួយៗ តទៅទៀត។”
ព្រឹត្តិការនេះគូសសញ្ញាសំគាល់ដំណាក់កាលល្អប្រសើនៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ៕
|
វៀតណាម – ឡាវ ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(Image: VOV online) |