វៀតណាម - អង់គ្លេសប្រារព្ធកិច្ចសន្ទនាយុទ្ធសាស្ត្រ
(VOVWORLD) - កិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម - អង់ គ្លេសលើកទី ៧ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២ ខែកក្កដា នៅទីក្រុងឡុងនៃប្រទេសអង់គ្លេស។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung និងរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស លោក Harriett Baldwin អញ្ជើញជាសហប្រធាន។
អនុរដ្ឋមន្ត្រីការបរទេស លោក To Anh Dung នៅឯកិច្ចសន្ទនា |
ក្នុងជំនួបនេះ វៀតណាមនិងអង់គ្លេសមានបំណងថា ទំនាក់ទំនងពាណិជ្ជកម្មនឹងបន្តឡើងវិញ សូម្បីតែអង់គ្លេសចាកចេញពី EU (ដែលត្រូវបានគេស្គាល់ផងដែរថាជា Brexit) រួមទាំងការផ្លាស់ប្តូរនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ផង ដែរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីសំណើរបស់អង់គ្លេសដើម្បីផ្លាស់ប្តូរកិច្ចព្រមព្រៀង សហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប (PCA)។
ភាគីទាំងពីរបានព្រមព្រៀងសហការយ៉ាងជិតស្និទ្ធក្នុងអាណត្តិជាប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាម។ ភាគីទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីត្រៀមរៀបចំសន្និ សីទស្តីពីបម្រែបម្រួលអាកាសធាតុ COP26 សំដៅបង្កើនរាល់ការសន្យា កាត់បន្ថយការបំភាយឧស្ម័ននិងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅវៀត ណាម។ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈរបស់ខ្លួនលើការវិវឌ្ឍនាពេលថ្មីៗនេះ នៅក្នុងសមុទ្រខាងកើត ដោយបង្ហាញពីការគាំទ្រ ចំពោះការដោះស្រាយដោយសន្តិភាពនៃជម្លោះនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕