វៀតណាម - អ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
(VOVWORLD) - ថ្លែងមតិក្នុងឱកាសបើកវេទិកានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ត្រូវបានពូនជ្រំនៅលើវិស័យជាច្រើន ជាពិសេសគឺវិស័យ សេដ្ឋកិច្ចនៅពេលដែល វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីតាលីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយអ៊ីតាលីគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ផងដែរ។
វេទិកាអនឡាញស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អ៊ីតាលី (រូបថត៖ VNA) |
នាថ្ងៃទី ២៦ ខែវិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី បានរៀបចំ“ វេទិកាអនឡាញស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អ៊ីតាលី” ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីថែមទៀត។ ថ្លែងមតិក្នុងឱកាសបើកវេទិកានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ត្រូវបានពូនជ្រំនៅលើវិស័យជាច្រើន ជាពិសេសគឺវិស័យ សេដ្ឋកិច្ចនៅពេលដែល វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីតាលីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយអ៊ីតាលីគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ថាក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើន សេដ្ឋកិច្ចរបស់ វៀតណាមនឹងមានភាពបើកចំហ ធំទូលាយនិងមានភាពទាក់ទាញយ៉ាងខ្ពស់ផងដែរ។
នៅឯវេទិកានេះដែរ លោក Patassini សមាជិកសភាជាន់ទាបអ៊ីតាលីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្កើតបរិយាកាសសហប្រតិបត្តិការបើកចំហ សម្រាប់អង្គភាពអាជីវកម្មអន្តរជាតិ ដែលក្នុងនោះមានអង្គភាពអាជីវកម្មអ៊ីតាលីផងដែរ។ លោក Patassini បានអះអាងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងធុរកិច្ចអឺរ៉ុបនិងវៀតណាម ក៏ដូចជាធុរកិច្ចអ៊ីតាលីជាមួយវៀតណាមលើវិស័យសំខាន់ៗផងដែរ៕