វៀតណាម - អូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែសីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ 
វៀតណាម - អូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan (ខាងស្តាំ) និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison  (VOV) 

នៅទីនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាមតែងតែគាំទ្រការអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំជាមួយអូស្ត្រាលី។ ជាពិសេស នៅឆ្នាំ ២០២០ ខាងមុខនេះ វៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ាននិង AIPA  ហេតុដូច្នេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មានបំណងថា អូស្ត្រាលីនឹងគាំទ្រវៀតណាម។ ទន្ទឹមនឹងនោះ លោកស្រីបានស្នើដល់លោក Scott Morrison នាយករដ្ឋមន្រ្តី បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម ធ្វើការវិនិយោគនៅអូស្ត្រាលី លើវិស័យអាកាសចរណ៍ ពីព្រោះ សក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះនៅតែធំធេងណាស់។

អញ្ជើញជាការឆ្លើយតប នាយករដ្ឋមន្រ្តីអូស្រ្តាលីបានមានប្រសាសន៍ថា បញ្ហាប្រឈមមួយរបស់អាស៊ាននាពេលបច្ចុប្បន្ន គឺការចូលរួមក្នុងវង់ចរចាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) និងធានាថា ច្បាប់អន្តរជាតិត្រូវតែគោរព្ធដែរ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីបានបញ្ជាក់ថា អូស្រ្តាលីបន្តគាំទ្រនិងជួយឧបត្ថម្ ភវៀតណាមលើបញ្ហានេះជាពុំខាន។

នាថ្ងៃដដែល ថ្លែងមតិនៅឯជំនួបសវនាការជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison,  អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេសនីមួយៗ រួមចំណែកដើម្បីសន្តិ ភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការរួមទាំងការអភិវឌ្ឍនៅក្នុងតំបន់និងពិភព លោក។ ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី លោកស្រីអនុប្រធានរដ្ឋមានបំណងចង់អោយ អូស្ត្រាលីបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម នៅពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១។

នាយករដ្ឋមន្រ្តីលោក Scott Morrison បានបញ្ជាក់ថា អូស្ត្រាលីតែងតែយកចិត្តទុក ដាក់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនងជាមួយវៀតណាម ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់អូស្រ្តាលីក្នុងអាស៊ាននិងក្នុងតំបន់។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានសង្កត់ធ្ងន់ថា អូស្ត្រាលីគាំទ្រវៀតណាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ