វៀតណាម - ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងភរិយា ព្រមទាំងសមា ជិកនៃគណៈប្រតិភូ បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៨។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind |
នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងភរិយា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឧឡារិកនៅវិមានប្រធានរដ្ឋ ដោយពិធីទទួលស្វាគមន៍ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងភរិយាបានអញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សារជាមួយប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind ផងដែរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈនៃទំនាក់ទំនងទ្វេភាគីរវាងវៀត ណាមនិងឥណ្ឌានិងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុក ដាក់ដូចគ្នា។ ភាគីទាំងពីរបានសង្កត់ធ្ងន់ អំពីភាពចំបាច់នៃការធ្វើឲ្យស៊ីជម្រៅថែមទៀត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា នៅក្នុងគ្រប់វិស័យ ដោយយល់ព្រមរក្សាយន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រួមទាំងឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខាមុននេះ។
ពិធីទទួលបដិសណ្ឋារកិច្ចពោរពេញទៅដោយភាពកក់ក្តៅចំពោះប្រធានាធិបតីៀណ្ឌា លោក Ram Nath Kovind បានប្រារព្ធធ្វើឡើងនៅវិមានប្រធានរដ្ឋ |
ភាគីទាំងពីរបានព្រមព្រៀងចាត់ទុកថា វិស័យការពារជាតិនិងសន្តិសុខគឺជាសរសរដ៏មានសារៈសំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីដាក់ចេញរាល់គោលនយោបាយនិងវិធានការជាក់ស្ដែង ដើម្បីជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនិងឈានដល់សម្រេចបានតម្លៃពាណិជ្ជកម្មនាំចេញ នាំចូលចំនួន១៥ពាន់លានដុល្លារអាមេរិកនាពេលអនាគត ។
ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind បានលើកឡើងថា លោករីករាយ ដែលបានជ្រើសរើសវៀតណាមជាគោលដៅដំបូងនៅក្នុងដំណើរទស្សនកិច្ចក្នុងតំបន់អា ស៊ាន។ វៀតណាមគឺជាសសរស្តម្ភយុទ្ធសាស្រ្តក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅ ទិសខាងកើតរបស់ឥណ្ឌានិងជាដៃគូសន្ទនាដ៏សំខាន់មួយនៅក្នុងអាស៊ាន។ លោកប្រធានាធិបតី Ram Nath Kovind បានជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងពីភាគីទាំងពីរ គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ នឹងក្លាយជាការពិត។
ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារសហប្រតិបត្តិការចំនួន ៤ |
នៅចុងបញ្ចប់នៃជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារសហប្រតិបត្តិការចំនួន ៤ រួមមាន៖ អនុស្សរណៈនៃការ យោគយល់រវាងបណ្ឌិតសភានយោបាយហូជីមិញនិងសាកលវិទ្យាល័យ Jawarhalal Nehru, New Delhi; អនុស្សរណៈយោគយល់គ្នារវាងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមនិងក្រសួងផ្សព្វផ្សាយឥណ្ឌាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន; អនុស្សារណះនៃការយោគយល់ រវាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាម (VCCI) និងសហព័ន្ធឧស្សាហកម្មឥណ្ឌា; អនុស្សារណះនៃការយោគយល់ស្តីពីកិច្ចសប្រតិបត្តិការរវាងប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មឥណ្ឌា នៅប្រទេសវៀតណាមនិងនាយកដ្ឋានកិច្ចការប្រទេសនៃក្រសួងការបរទេសវៀតណាម។
បន្ទាប់មកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind បានអញ្ជើញជួបជាមួយអ្នកសារព័ត៌ មានដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សានេះ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind ក្នុងសន្និសីទកាសែត (រូបថត៖ vietnamnet) |
សូមគូសបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Ram Nath Kovind មកកាន់ប្រទេសវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់តំបន់អាស៊ីរបស់លោកផងដែរ ចាប់តាំងពីលោកកាន់តំណែងជាប្រ ធានាធិបតីកាលពីខែកក្កដាឆ្នាំ២០១៧មក។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការពង្រឹងនិងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា ដែលកំពុងទទួលបានផ្លែផ្កាលើគ្រប់វិស័យ៕