វត្ត Truc Lam Paris រៀបចំពិធីបង្សុកូលឧទ្ទឹសកុសលជូនដល់វិញ្ញាណក្ខ័ន្ឌយុទ្ធជនដែលបានពលីជីវិត

 វត្ត Truc Lam Paris រៀបចំពិធីបង្សុកូលឧទ្ទឹសកុសលជូនដល់វិញ្ញាណក្ខ័ន្ឌយុទ្ធជនដែលបានពលីជីវិត  - ảnh 1
វត្ត Truc Lam Paris រៀបចំពិធីបង្សុកូលឧទ្ទឹសកុសលជូនដល់វញ្ញាណខ័ណ្ឌយុទ្ធជនដែលបានពលីជីវិតដើម្បីការពារកោះ

          (VOV)_ នាថ្ងៃទី១៥ មិនា វត្ត Truc Lam Paris បានរៀបចំពិធី​សូត្រមន្តបង្សុកូល
​ជូនដល់វិញ្ញាណក្ខ័ន្ឌយុទ្ធជនវៀតណាមដែលបាន​ពលីជីវិត​នាថ្ងៃទី១៤ មិនា ឆ្នាំ 
១៩៨៨ ដើម្បីការពារកោះ Gac Ma នៃប្រជុំ​កោះ​ Truong Sa របស់វៀតណាម។ ចូល
រួមពិធីនេះមានបណ្ដាព្រះសង្ឃ ពុទ្ធសាសនិក និងមនុស្សជាង២០០នាក់ចូលរួម។ 
ព្រះតេជគុណ Thich Phuoc Duong ចៅអធិការវត្ត មានពុទ្ធដីការំលឹកឡើងវិញ​៖ ការ
ដែលចិនបានវាយទន្ទ្រាន​កាន់កាប់​កោះ Gac Ma នៃប្រជុំកោះ Truong Sa របស់វៀត
ណាម នាថ្ងៃទី១៤ មិនា ​ឆ្នាំ ១៩៨៨ ​ហើយការពលីជីវិតរបស់យុទ្ធជនវៀតណាមចំ
នួន៦៤រូបដើម្បីការពារកោះ ក៏ដូចជាការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀត
ណាម។ ព្រះតេជ​គុណ Thich Phuoc Duong បានអោយដឹងថែមទៀតថា៖ ជាប្រចាំ
ឆ្នាំ ដល់ថ្ងៃទី១៤ ​មិនា ប្រជាអាណិកជន និង​ពុទ្ធសាសនិក​ បាននឹករលឹកអំពីបណ្ដា
យុទ្ធជនដែលបានពលីជីវិត ហើយរៀបចំ​ពិធីបង្សុកូលឧទ្ទឹសកុសលជូនដល់វិញ្ញា
ណក្ខ័ន្ឌយុទ្ធជន​ទាំងនេះ។ ការរៀបចំ​ពិធីនេះក៏​ដើម្បី​បួងសួងសុំអោយប្រទេសជាតិ
បានសុខសាន្តត្រាណ ​ប្រជាជនមានសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ