វត្ត Vinh Nghiem ទទួលប័ណ្ណទទួលស្គាល់របស់ UNESCO។
(VOV) /  
|
ផ្ទាំងបន្ទះឈើបោះពុម្ភគម្ពីពុទ្ធសាសនាជាបេតិកភ័ណ្ឌម៉េម័រពិភពលោករបស់ UNESCO។ |
VOV-នាព្រឹកថ្ងៃទី៧តុលាបន្ទះឈើចម្លក់អក្សរចំនួន៣០៥០របស់វត្ត Vinh Nghiem
ស្រុក Yen Dung ខេត្ត Bac Giang ត្រូវបានទទួលជាបេតិកភ័ណ្ឌម៉េម័រពិភពលោករបស់
UNESCO។ នេះជាកម្រងលាបន្ទះឈើចម្លក់អក្សរធម៏ព្រះពុទ្ឋសាសនាស្តីពីគណះ
និកាយត្រុកឡើមសមាធិវៀតណាម។នេះជាវត្ថុបុរាណដើមតែមួយគត់និងជាឯកសារ
ដ៏ថ្លៃថ្លាដែលរួមចំណែកស្រាវជ្រាវលើវិស័យជាច្រើនដូចជា សាសនា ភាសា អក្សរសាស្ត្រ
ជាដើមរបស់ជនវៀតណាមមុននេះ។ ព្រះតេជ្ជគុណ Thich Thanh Vinh អភិបាលរងវត្ត
Vinh Nghiem បានឲ្យដឹងថា៖
“ព្រឹត្តិការណ៍នេះដ៏សែនសំខាន់មានចរិតលក្ខណៈផ្សព្វផ្សាយនិងឃោសនាបណ្ដាបេតិកភ័ណ្ឌរបស់ដំបន់ ពិសេសគឺបណ្ដាផ្ទាំងបន្ទះឈើបោះពុម្ភ។ ផ្ទាំងបន្ទះឈើបោះពុម្ភជាទ្រពសម្បត្តិរបស់ពុទ្ធសាសនា។”
មុននោះនាយប់ថ្ងៃទី៦តុលា នៅខេត្ត Bac Giang បានប្រព្រឹត្តទៅពិធីទទួលបណ្ដាព្រឹត្តិការណ៍វប្បធម៍និងបើកទិវាបុណ្យវប្បធម៍កីឡាទេសចរណ៍បណ្ដាជន
ជាតិខេត្ត Bac Giang លើកទី៥។ ថ្លែងមតិនៅពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Thien Nhan បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការអភិរក្សបណ្ដាបេតិកភ៏ណ្ឌ ទន្ទឹមនឹងនោះស្នើរបក្សភាគប្រជាជន Bac Giang បន្តរក្សានិងពង្រីករាល់ប្រពៃណី
ដើម្បីកសាង Bac Giang កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
“ខ្ញុំស្នើរថាក្នុងរយៈពេលខាងមុខបក្សភាគរដ្ឋអំណាចនិងប្រជាជនបណ្ដាជន
ជាតិខេត្ត Bac Giang បន្តសាមគ្គីភាពម្ចាស់ការច្នៃប្រឌិតអាជីវកម្មមានប្រសិទ្ធភាពរាល់សក្ដានុភាពឧត្តមភាពអំពីដីធ្លីបដិវត្តនិងវប្បធម៍ ក្នុងនោះមានបណ្ដាកេរ៌្តតំណែលដែលបានទទួលស្គាល់ថ្ងៃនេះ។ តាមរយៈនោះដើម្បី Bac Giang អភិវឌ្ឍន៍យ៉ាងលឿនជាងលើគ្រប់វិស័យជាងនិងចីរភាពជាង៕”
-VOV