វេទិកាកម្រិតខ្ពស់ប្រចាំឆ្នាំស្តីពីក្របខ័ណ្ឌភាពជាដៃគូសុខភាពតែមួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឆ្លងពីសត្វទៅមនុស្ស
(VOVWORLD) - វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការប្រើប្រាស់របៀបអភិក្រម "សុខភាពតែមួយ" ចាប់តាំងពីឆ្នាំ ២០០៣។
ភ័ស្តុតាងវិទ្យាសាស្ត្របង្ហាញថាជាង 60% នៃជំងឺឆ្លងដែលកំពុងកើតមានចំពោះមនុស្សគឺជាប្រភពដើមពីសត្វ (រូបថត៖ MH/ baotainguyenmoitruong.vn) |
នាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ រៀបចំវេទិកាជាន់ខ្ពស់ឆ្នាំ ២០២២ ស្តីពី “ក្របខ័ណ្ឌភាពជាដៃគូសុខភាពតែមួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឆ្លងពីសត្វទៅមនុស្ស”។ វេទិកានេះនឹងផ្តោតលើការពិភាក្សាអំពីដំណោះស្រាយកាត់បន្ថយហានិភ័យកើតឡើង និងការឆ្លងរាលដាលមេរោគឆ្លងជំងឺក្នុងទំនាក់ទំនងរវាងមនុស្ស-សត្វ-ប្រព័ន្ធអេកូឡូស៊ី; បង្កើនការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ គ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ភាពធន់នឹងថ្នាំអង់ទីប៊ីយោទិច; ការស្តារឡើងវិញ ស្ថាបនា និងគ្រប់គ្រងគ្រោះអាសន្នជំងឺរាតត្បាតថ្មី និងការផ្ទុះជំងឺឡើងវិញ; ការគ្រប់គ្រងកត្តាបរិយាកាស ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។
យោងតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញអន្តរជាតិបានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការប្រើប្រាស់របៀបអភិក្រម "សុខភាពតែមួយ" ចាប់តាំងពីឆ្នាំ ២០០៣ នៅពេលដែលពិភពលោកទាំងមូលបានឃើញជំងឺ SARS និងជំងឺគ្រុនផ្តាសាយបក្សី។ ចាប់តាំងពីពេលនោះមក សហគមន៍អន្តរជាតិបានវាយតម្លៃថា វៀតណាមគឺជាប្រទេសគំរូក្នុងការអនុវត្តន៍រាល់ការសន្យាក្នុងកម្មវិធីសន្តិសុខាភិបាលសកល និងការសន្យារបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតពីសត្វឆ្លងមនុស្សផងដែរ៕