វេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិអំពីឧស្សាហកម្ម៤.០ប្រព្រឹត្តទៅនៅទីក្រុងហាណូយ
(VOVWORLD) - នាព្រឹកថ្ងៃទី៣ខែតុលា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការសេដ្ឋកិច្ច មជ្ឈឹមបានសហការជាមួយបណ្ដាក្រសួង ស្ថាប័ន រៀបចំវេទិកាជាន់ខ្ពស់និង ពិព័រណ៍អន្តរជាតិអំពីឧស្សាហកម្ម៤.០ (Industry 4.0 Summit 2019)។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam (នៅកណ្ដាល) និងប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh (ខាងឆ្វេង) នៅវេទិកានេះ (រូបថត៖ TTXVN) |
ក្រោម ប្រធានបទ “គោលជំហរនិងកម្មវិធីធ្វើសកម្មភាពរបស់វៀតណាមដើម្បីចូលរួម បដិវត្តន៍ឧស្សាហ កម្ម៤.០” នោះ វេទិកានឹងឧទ្ទេសនាមអំពីដំណើរការកសាងនិង ខ្លឹមសារជាសារវ័ន្តនៃសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្ដីពី “គោលជំហរនិងគោលនយោបាយមួយចំនួនដើម្បីចូលរួមដោយម្ចាស់ការក្នុង បដិវត្តន៍ឧស្សាហកម្មលើកទី៤” និងបណ្ដារបាយការណ៍ទាក់ទិនដល់បញ្ហានានា ស្ដីពីយុទ្ធសាស្ត្រជាតិបដិវត្តន៍ឧស្សាហកម្ម៤.០របស់វៀតណាម ស្ដីពីការផ្ទេរប្ដូរ ឌីជីថលជាតិ ឆ្ពោះទៅរកខឿនសេដ្ឋកិច្ចឌីជីថលនិងសង្គម ឌីជីថល ផងដែរ។ អញ្ជើញថ្លែងមតិបើកវេទិកា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអោយដឹងថា បដិវត្តន៍ឧស្សាហកម្មលើកទី៤ជានិន្នាការ ធំមួយ ដែលកំពុងរីករាលដាលនៅគ្រប់ទីកន្លែងទូទាំងពិភពលោក ដោយការ អភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យា ឌីជីថល។ បដិវត្តន៍៤.០កំពុងបង្កើតឡើងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនិងខ្លាំងក្លាលើវិស័យ ផលិតកម្មអាជីវកម្ម ជីវភាពវប្បធម៌-សង្គម សន្តិសុខការពារជាតិព្រមទាំងបង្កើត ឡើងឱកាសនិងការសាកល្បងជាច្រើនចំពោះប្រទេសទាំងអស់ផងដែរ។ គួរបញ្ជាក់ថា នាពេលកន្លងទៅ បក្សនិងរដ្ឋវៀតណាមបានដឹកនាំ បញ្ជា ណែនាំអោយក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ជំរុញខ្លាំងនូវការអនុវត្ត អភិវឌ្ឍវិទ្យា សាស្ត្របច្ចេកវិទ្យាដើម្បីលើកកំពស់សមត្ថភាពអភិក្រមនិងចូលរួមដោយម្ចាស់ការក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤៕