វេទិកាជាន់ខ្ពស់ប្រចាំឆ្នាំ២០២៣

(VOVWORLD) -សម័យប្រជុំពេញអង្គ ក្រោមប្រធានបទ “ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរ បៃតង បង្កើតការទម្លុះទម្លាយ បង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម ប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។
វេទិកាជាន់ខ្ពស់ប្រចាំឆ្នាំ២០២៣ - ảnh 1វេទិកាជាន់ខ្ពស់និងការតាំងពិព័រណ៍អន្តរជាតិអំពីឧស្សាហកម្ម ៤.០ ជាប្រចាំឆ្នាំបានទាក់ទាញការយកចិត្តទុកដាក់និងការចូលរួមពីប្រតិភូក្នុងស្រុកនិងអន្តរជាតិជាង ២.០០០ នាក់។ (រូបថត៖ baochinhphu.vn)

វេទិកាជាន់ខ្ពស់ប្រចាំឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ មិថុនា នៅទីក្រុង ហាណូយ។ នេះជាព័ត៌មានដែលគណៈកម្មាការសេដ្ឋកិច្ចមជ្ឈិមបានប្រកាសកាលពីថ្ងៃម្សិលមិញ។ សម័យប្រជុំពេញអង្គក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃស្អែក។ សិក្ខាសាលាឯកទេសចំនួន៤ ដែលថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិមធ្វើជាសហប្រធាន នឹងត្រូវបាន រៀបចំឡើងនាព្រឹកថ្ងៃដដែល។

សម័យប្រជុំពេញអង្គ ក្រោមប្រធានបទ “ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរ បៃតង បង្កើតការទម្លុះទម្លាយ បង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម ប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ផ្តោតលើរបាយការណ៍ស្នូល ចំនួន ៤ រួមមាន៖ សេចក្តីព្រាង ខ្លឹមសារសំខាន់ៗនៃកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល សម្រាប់អនុវត្តសេចក្តីសម្រេចចិត្តស្តីពី "ការបន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្ម ប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥"; ជំរុញការផ្លាស់ប្ដូរឌីជីថលឱ្យ ក្លាយទៅជាវិធីសាស្ត្រថ្មី ដោយមានលក្ខណៈទម្លុះទម្លាយដើម្បីបង្រួញដំណើរការ ឧស្សាហូបនីយកម្ម និងទំនើបកម្មនៅវៀតណាម; ការផ្លាស់ប្តូរបៃតងនិងការចម្លង ឌីជីថលនៅអឺរ៉ុប និងវៀតណាម៖ ខ្លឹមសារគោលនយោបាយសម្រាប់ដំណើរការឧស្សា ហូបនីយកម្ម - ទំនើបកម្មរបស់វៀតណាម; កំណើនបៃតងនិងនវានុវត្តន៍៖ បញ្ហាប្រឈម ធំៗ និងដំណោះស្រាយ។
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំពេញអង្គ សិក្ខាសាលាថ្នាក់ខ្ពស់ដោយមានការ ចូលរួមពិភាក្សារបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន សហគ្រាសនិង អ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ នឹងផ្តោតលើក្រុមខ្លឹមសារធំៗដូចជា៖ ការលុបចោល ឧបសគ្គនិងការជំពាក់ជំពិននានា ដើម្បីពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរ បៃតង និងការផ្លាស់ប្តូរកម្លាំងពលកម្មនៅវៀតណាម; ការចូលរួមរបស់អន្តរជាតិក្នុងការ ផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរកម្លាំងពលកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ