វេទិកាតភ្ជាប់ខ្សែសង្វាក់តម្លៃផលិតកម្មនិងការប្រើប្រាស់កសិផលតំបន់ Tay Nguyen នៃខេត្ត Gia Lai
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ឧសភា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Gia Lai រៀបចំវេទិកាតភ្ជាប់តំបន់តំបន់ Tay Nguyen ដោយប្រធានបទ “តភ្ជាប់ខ្សែសង្វាក់តម្លៃផលិតកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មតំបន់ Tay Nguyen នៃខេត្ត Gia Lai”។
Tay Nguyen ជាតំបន់មួយដែលមានទីតាំងយុទ្ធសាស្ត្រលើវិស័យសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខ។ តំបន់នេះមានផ្ទៃដីកសិកម្មសរុបជាង ៥ លានហិកតា ស្មើនឹង ៩១.៧៥% នៃផ្ទៃដីធម្មជាតិ ក្នុងនោះ ១,៣ លានហិកតា ជាដីក្រហម bazan។ តំបន់ Tay Nguyen គឺជាមជ្ឈមណ្ឌលផលិតកសិផលដ៏សំខាន់មួយរបស់ប្រទេស ដែលមានទិន្នផលសម្បូរបែប និងផលិតផលកសិកម្មជាច្រើនប្រភេទ ដែលទាក់ទងនឹងឧស្សាហកម្មកែច្នៃ និងអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ី។ល។ កត្តាទាំងនេះជាលក្ខណៈអំណោយផលសម្រាប់ខេត្តតភ្ជាប់ខ្សែចង្វាក់តម្លៃផលិតកម្មរបស់តំបន់ ហើយចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែចង្វាក់តម្លៃសកល។ អញ្ជើញចូលរួមវេទិកានេះ លោក Nguyen Tan Cong ប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍សេវាកម្ម និងពាណិជ្ជកម្ម Nam Yang (ស្រុក Dak Doa ខេត្ត Gia Lai) បានសម្តែងថា៖ “វេទិកានេះបាននាំមកជូនយើងនូវអត្ថប្រយោជន៍ជាច្រើន យើងបានតភ្ជាប់ទំនាក់ទំនង យើងបានទទួលព័ត៌មានពីបណ្តាខេត្ត និងអាជីវកម្មផ្សេងៗ។ ពោលគឺ យើងបានយល់ដឹងពីព័ត៌មាន តម្រូវការទីផ្សារ ដែលជាគុណភាពផលិតផល តម្រូវការស្តង់ដារ ហើយពិសេសជាងនេះទៀត យើងយល់ពីគោលនយោបាយតម្រង់ទិសរបស់រដ្ឋ រដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សម្រាប់សេដ្ឋកិច្ចតំបន់ សម្រាប់សេដ្ឋកិច្ចនៃខេត្តមួយ សម្រាប់សេដ្ឋកិច្ចនៃតំបន់ Tay Nguyen នោះហើយជាអ្វីដែលយើងទទួលបាននៅក្នុងវេទិកានេះ”។
នៅក្នុងវេទិកានេះ គណៈប្រតិភូបានផ្តោតលើការពិភាក្សាអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយនិរន្តរភាពសម្រាប់ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ នៃតំបន់ Tay Nguyen៕