វេទិកាតាមប្រព័ន្ធវីដេអូរវាងអាស៊ាន-អូស្ត្រាលីលើកទី៣២

(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន នាថ្ងៃទី១៨ ឧសភា អនុរដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM ASEAN របស់វៀតណាម ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ បានចូលរួម វេទិកាអាស៊ាន-អូស្ត្រាលីលើកទី៣២តាមប្រព័ន្ធវីដេអូ។ 
វេទិកាតាមប្រព័ន្ធវីដេអូរវាងអាស៊ាន-អូស្ត្រាលីលើកទី៣២ - ảnh 1អនុរដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM ASEAN របស់វៀតណាម ចូលរួមវេទិកាអាស៊ាន-អូស្ត្រាលីលើកទី៣២ (រូបថត៖ TTXVN) 

ផ្លាស់ប្ដូរមតិអំពី ស្ថានភាពជំងឺឆ្លង Covid-19 ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងនូវការចែក រំលែកព័ត៌មាន បទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកខាងបច្ចេកទេស លើកកំពស់សមត្ថភាពសុខាភិបាល និងសមត្ថភាពឆ្លើយតបនឹងករណីផ្ទុះ ជំងឺនាពេលអនាគត សន្យាជួយឧបត្ថម្ភដល់ពលរដ្ឋរបស់គ្នាទៅវិញទៅមកដែលរងផលប៉ះពាល់ ដោយសារជំងឺឆ្លង ខិតខំប្រឹងប្រែងបន្ធូរស្រាល ផលប៉ះពាល់ខាងសេដ្ឋកិច្ច សង្គមនៃជំងឺឆ្លង ក៏ដូចជាសហប្រតិបត្តិការអំពីគោលនយោបាយ ត្រៀម រៀបចំឲ្យផែនការស្ដារឡើងវិញក្រោយជំងឺឆ្លងផងដែរ។

ប្រធានគណៈប្រតិភូអូស្ត្រាលីបានអះអាងថា រដ្ឋាភិបាលប្រទេសនេះ សន្យានឹងជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនិងនិស្សិតនៃ បណ្ដាប្រទេសអាស៊ានដែលកំពុងធ្វើការនិងសិក្សារៀនសូត្រនៅអូស្ត្រាលី ក្នុងដំណាក់កាលដ៏លំបាកនេះ។ អាស៊ានបានស្នើអូស្ត្រាលីឲ្យគាំទ្រនិងរួម វិភាគទានសម្រាប់មូលនិធិឆ្លើយតបនឹងជំងឺឆ្លង Covid-19 និងឃ្លាំងបម្រុង ទុកសម្ភារៈបរិក្ខារពេទ្យរបស់អាស៊ាន។ ភាគីទាំងពីរបានអះអាងនូវការគោរព និងការសន្យាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ជំរុញការ អនុវត្តផែនការធ្វើសកម្មភាពអាស៊ាន-អូស្ត្រាលីឆ្នាំ២០២០-២០២៤ គាំទ្រការ បើកចំហប្រព័ន្ធពាណិជ្ជកម្មពហុភាគីអន្តរជាតិប្រកបដោយសមភាព និង ឈរលើច្បាប់ ព្រមទាំងលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយ (RCEP) ក្នុងឆ្នាំ២០២០ផងដែរ។ ស្ដីពីស្ថានភាពតំបន់និងអន្តរ ជាតិ ភាគីទាំងពីរបានចាត់ទុកថា ត្រូវការរក្សាសណ្ដាប់ធ្នាប់តំបន់ដោយឈរ លើច្បាប់ ធានាសន្តិភាព ស្ថិរភាព សន្តិសុខនិងការយកច្បាប់ជាគោលនៅ ក្នុងតំបន់  ក៏ដូចជាជៀសវាងទង្វើធ្វើឲ្យភាពស្មុគស្មាញកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ