វេទិកាធុរកិច្ចវៀតណាម - អាហ្សង់ទីន៖ ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ

(VOVWORLD) - នារសៀលថ្ងៃទី ២៥ មេសា តាមម៉ោងតំបន់ នៅទីស្នាក់ការក្រសួងការបរទេស ពាណិជ្ជកម្មបរទេស និងសាសនាអាហ្សង់ទីន មានទីតាំងនៅទីក្រុង Buenos Aires ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សង់ទីន ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អាហ្សង់ទីន។
វេទិកាធុរកិច្ចវៀតណាម - អាហ្សង់ទីន៖ ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អាហ្សង់ទីន (រូបថត៖ VOV)

ថ្លែងក្នុងវេទិកានេះ លោកស្រី Cecilia Todesca Bocco រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងអន្តរជាតិ នៃក្រសួងការបរទេស ពាណិជ្ជកម្មបរទេស និងសាសនាអាហ្សង់ទីនបានឲ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរទទួលបានកំណើន ៥៤%។ វៀតណាមជាដៃគូពាណិជ្ជកម្មទី ៦ របស់អាហ្សង់ទីន ជាមួយនឹងទំហំពាណិជ្ជកម្មនាំចេញទទួលបានចំនួន ៣,២ ពាន់លានដុល្លារអាមេរិក និងនាំចូលពីវៀតណាមចំនួន ១,២៤ ពាន់លានដុល្លារអាមេរិក។ លោកស្រី Cecilia Todesca Bocco បានវាយតម្លៃថា ប្រទេសទាំងពីរនៅមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ហើយអាហ្សង់ទីនអាចបំពេញបន្ថែមការនាំចេញជាច្រើនទៅកាន់វៀតណាម ដើម្បីបើកទូលាយនិងធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួន។ ដូច្នេះ ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុង ក្រសួង និងសាខានានា។ លោកស្រី Cecilia Todesca Bocco បានសង្កត់ធ្ងន់ថា វេទិកានេះក៏មានគោលបំណងកំណត់នូវគម្រោងជាក់ស្តែងដែលអាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា និងជាកន្លែងសម្រាប់ភាគីទាំងពីរចែករំលែកទិសដៅសហប្រតិបត្តិការក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។

ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអាហ្សង់ទីន និងឆ្លៀតយកឱកាសក្នុងបរិបទថ្មី ថ្លែងក្នុងវេទិកានេះ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានស្នើថា៖ “ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការធ្វើពិពិធកម្មនៃផលិតផលនាំចូល និងនាំចេញប្រពៃណី ដើម្បីបង្កើនចំណូល និងធ្វើឱ្យសមតុល្យពាណិជ្ជកម្មទ្វេភាគី បន្តិចម្តងៗ។ ជាពិសេស វៀតណាមមានបំណងជំរុញការនាំចេញផលិតផលជាប្រៀបខ្លាំងរបស់ខ្លួន មានគុណភាពខ្ពស់ សមស្របនឹងតម្រូវការទីផ្សារអាហ្សង់ទីន ដូចជា វាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម  ជលផល គ្រឿងសង្ហារិម   និងសម្ភារសំណង់ ...។ ផ្ទុយទៅវិញ អាហ្សង់ទីនបន្តនាំចេញពោត សណ្ដែក... ជាមួយនឹងការផ្គត់ផ្គង់ និងតម្លៃសមរម្យចូលមកវៀតណាម”។

អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong សង្ឃឹមថា វៀតណាម និងអាហ្សង់ទីនត្រូវពន្លឿនការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក MERCOSUR។ កិច្ចព្រមព្រៀងនេះនឹងបង្កើតចំណុចលោតផ្លោះដ៏សំខាន់មួយសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ មានគុណសម្បត្តិប្រកួតប្រជែងក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ