វេទិកាយុវជនពិភពលោកបើកជាផ្លូវការនៅអេហ្ស៊ីប

(VOVWORLD) - វេទិកាយុវជនពិភពលោក (WYF) ដោយប្រធានបទ «យើងត្រូវការ សន្ទនា» បានបើកជាផ្លូវការនាយប់ថ្ងៃទី ៥ វិច្ឆិកា នៅទីក្រុង Sharm El-Sheikh ប្រទេស អេហ្ស៊ីប។
វេទិកាយុវជនពិភពលោកបើកជាផ្លូវការនៅអេហ្ស៊ីប  - ảnh 1 វេទិកាយុវជនពិភពលោកបើកជាផ្លូវការនៅអេហ្ស៊ីប 

(VOVworld) – វេទិកាយុវជនពិភពលោក (WYF) ដោយប្រធានបទ «យើងត្រូវការ សន្ទនា» បានបើកជាផ្លូវការនាយប់ថ្ងៃទី ៥ វិច្ឆិកា នៅទីក្រុង Sharm El-Sheikh ប្រទេស អេហ្ស៊ីប។ ព្រឹត្តិតការណ៍ពិសេសនេះទាក់ទាញការចូលរួមរបស់យុវជនចំនួន ៣២ ពាន់នាក់មកពីប្រទេសចំនួន ១១៣ លើពិភពលោក គណៈប្រតិភូមន្ត្រីជាន់ខ្ពស់និង អង្គការអន្តរជាតិចំនួន ៧០។ ថ្លែងមតិបើកវេទិកា WYF ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi បានសង្កត់ធ្ងន់ថា៖ WYF នឹងផ្ញើសារសន្តិភាពមួយដែលបង្ហាញ នូវបំណងប្រាថ្នាអំពីពិភពលោកគ្មានលទ្ធិភេរវកម្មជ្រុលនិយមឬសង្គ្រាមឡើយ។ ថ្នាក់ដឹកនាំអេហ្ស៊ីបបានប្រកាសថា៖ គប្បីចាត់ទុកការប្រឆាំងភេរវកម្មគឺសិទ្ធិមនុស្សព្រោះថាលទ្ធិភេរវកម្មកំពុងគំរាមកំហែងបំផ្លិចបំផ្លាញមនុស្សជាតិ។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ទី ១០ វិច្ឆិកា  WYF ឆ្ពោះទៅគោលដៅដោះស្រាយបញ្ហាសំខាន់ៗចំពោះយុវជននៅក្នុងនិងអន្តរជាតិរួមមានការអភិវឌ្ឍន៍និរន្តរភាពវប្បធម៌ការបណ្ដុះបណ្ដាលថ្នាក់ដឹកនាំអនាគតការបង្កើតការងារធ្វើសំរាប់យុវជនការរាំងស្កាត់រលកអន្តោប្រវេសន៍ខុសច្បាប់និងការប្រឆាំងនឹងលទ្ធិភេរវកម្មជ្រុលនិយម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ