វេទិការប្រចាំឆ្នាំទ្វីបអាស៊ី Boao ២០១៤ (BFA) បានបើកជាផ្លូវការ

វេទិការប្រចាំឆ្នាំទ្វីបអាស៊ី Boao ២០១៤ (BFA) បានបើកជាផ្លូវការ - ảnh 1
វេទិការប្រចាំឆ្នាំទ្វីបអាស៊ី Boao ២០១៤ (BFA) បានបើកជាផ្លូវការ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១០ មេសា វេទិការប្រចាំឆ្នាំទ្វីបអាស៊ី Boao ២០១៤ (BFA) បានបើកជាផ្លូវការនៅទីរួមស្រុក Boao ខេត្ត Hainan ភាគខាងត្បូងចិន​ដោយមាន ការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសចំនួន ១០។ ប្រធានបទនៃវេទិការលើកនេះ
គឺ “អនាគត់របស់ទ្វីបអាស៊ី៖ ការស្វែងរកនិងរំដោះកំលាំងចលករថ្មី”។ ថ្លែងមតិនៅ
 ពិធីបើក នាយករដ្ឋមន្ត្រីចិន  លោក Li Keqiang បានអំពាវនាវឲ្យបណ្ដាប្រទេស អាស៊ីសកម្មស្វែងរកកំលាំងចលករថ្មីសំដៅបង្កើនប្រៀបខ្លាំងសំរាប់តំបន់ក្នុងការ ទប់ទល់នឹងបំរែបំរួលនិងការសកល្បងថ្មី។ នាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ថា៖ បណ្ដាប្រទេសអាស៊ីត្រូវកសាងសហគមន៍ប្រកបដោយផលប្រយោជន៍ចៅគវេសនា
រួមនិងចែករំលែកការទទួលខុសត្រូវ។ លោក Li Keqiang បានចាត់ទុក​ថា៖ ក្នុងកាលៈ
ទេសៈបណ្ដាកត្តាអស្ថិរភាពកំពុងឡើងជណ្តើរលើសកលលោកពីមួយថ្ងៃទៅមួយ
ថ្ងៃខណៈដែល វិបត្តិហិរញ្ញវត្ថុនៅរងឥទ្ធិពលដល់ទ្វីបអាស៊ី ដោយហេតុនេះ ប្រទេសអាស៊ីនានាត្រូវរួមដៃជំរុញពាណិជ្ជកម្មសេរីបង្កលក្ខណៈងាយស្រួល
សំរាប់ការវិនិ យោគក៏ដូចជាសហប្រតិបត្តិការក្នុងតំបន់និងអនុតំបន់ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ