វេទិការប្រជាជនអាស៊ី-អឺរ៉ុបលើកទី ៩ (AEPF-9) បានបើកនៅឡាវ

(VOV) – វេទិការប្រជាជនអាស៊ី-អឺរ៉ុបលើកទី ៩ (AEPF-9) ដោយប្រធានបទ “សមាគ្គីប្រជាជនដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាព សាកល្បងនឹងភាពអយុត្តិធម៌និងការអភិវឌ្ឍន៍មិនស្មើគ្នាកសាងរដ្ឋដោយប្រជាជន
និងដើម្បីប្រជាជន”បានបើក នាថ្ងៃទី ១៦ តុលា នៅរដ្ឋធានីវៀងច័ន្ធ ឡាវ ដោយមានការចូលរួមរបស់តំណាងចំនួន ៨០០ នាក់ មកពីបណ្ដាអង្គការ ចលនាប្រជាជនលើគ្រប់វិស័យនៅទ្វីបអាស៊ីនិងអឺរ៉ុប។ គណៈប្រតិភូវៀតណាម
ដឹកនាំដោយប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម លោក Vu Xuan Hong បានចូលរួមវេទិការនេះ។ ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីឡាវ
និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thongloun Sisoulith បានលើកច្បាស់ថា៖ វេទិការប្រជាជនអាស៊ី-អឺរ៉ុបគឺជាឱកាសដើម្បីចែករំលែកការផ្តើមគំនិតនិងផ្លាស់
ប្តូរបទពិសោធន៍ សំដៅរួមចំណែកយ៉ាងសកម្ម ចូលក្នុងការអភិវឌ្ឍន៍លើគ្រប់
វិស័យរបស់ប្រទេសនិមួយៗនៅទ្វីបអាស៊ីនិងអឺរ៉ុប ឆ្លើយតបនឹងគោលបំណង របស់ប្រជាជននៃប្រទេសទាំងឡាយ។ លោក Sisoulith បានអំពាវនាវប្រទេស
អាស៊ីនិងអឺរ៉ុបនានាកំណត់រូបសណ្ឋាន អភិវឌ្ឍន៍ចីរភាពថ្មីវិធានការសមស្រប
ដើម្បីបង្កាទប់ស្កាត់នឹងវិបត្តិសេដ្ឋកិច្ចការពារសិទ្ធិនិងផលប្រយោជត្រឹមត្រូវនៃ
ប្រជាជនគ្រប់ស្រទាប់។បន្ទាប់ពីពិធីបើក វេទិការនឹងពិភាក្សារខ្លឹមសារសំខាន់
ចំនួន ៤ ដើម្បីដាក់ជូន សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី ៩ (ASEM 9) ដែលនឹងប្រព្រឹត្តទៅនាដើមខែ វិច្ឆិកាខាងមុខ៕

វេទិការប្រជាជនអាស៊ី-អឺរ៉ុបលើកទី ៩ (AEPF-9) បានបើកនៅឡាវ  - ảnh 1
ឧបនាយករដ្ឋមន្ត្រីឡាវ និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thongloun Sisoulith (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ