វេទិការពាណិជ្ជកម្មវៀតណាម-រុស្ស៊ី

(VOVworld)- នាថ្ងៃទី១៦កញ្ញា វេទិការអង្គភាពអាជីវកម្មវៀតណាម-រុស្ស៊ី ត្រូវបាន
រៀបចំឡើងនៅ ទីក្រុងម៉ូស្កូរបស់រុស្ស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី
របស់រដ្ឋមន្រ្តីក្រសួង​ ឧស្សាហពាណិជ្ជកម្មវៀតណាម​លោក​ Vu Huy Hoang និងក្នុង
ក្របខ័ណ្ឌនៃកម្មវិធីពន្លឿនពាណិជ្ជកម្មជាតិឆ្នាំ២០១៤។

វេទិការពាណិជ្ជកម្មវៀតណាម-រុស្ស៊ី - ảnh 1
ដំណាងរុស្ស៊ីចូលរួមក្នុងវេទិការ


        វេទិការនេះ ទាក់ទាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដំណាងនៃបណ្តា
 សម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីវកម្មធំៗរបស់រុស្ស៊ីរាប់រយនាក់។ ថ្លែងមតិក្នុងពិធី
បើកវេទិការ លោក Nhikolaievich Kurochkin អនុប្រធានសភាពាណិជ្ជកម្ម និង ឧស្សា
ហកម្មរុស្ស៊ី និងលោក​Nguyen Hung ទីប្រឹក្សស្ថានទូតវៀតណាមប្រចាំនៅ រុស្ស៊ី បាន
អះអាងនូវសារៈសំខាន់របស់វេទិការនេះក្នុងការជម្រុញទំនាក់ទំនងវៀត ណាម-រុស្ស៊ី។
 លោក​ Vu Huy Hoang បានថ្លែងមតិថា៖

        “ប្រាកដណាស់ថា អង្គភាពអាជីវកម្មរុស្ស៊ី ចូលមកវៀតណាម មិនមែនមានតែ
ឱកាសធ្វើការវិនិយោគចូលក្នុងវៀតណាមប៉ុណ្ណោះទេ ថែមទាំងចាត់ទុកវៀតណាម ជាស្ពានតភ្ជាប់១រវាងរុស្ស៊ី ជាមួយសហគមន៍ អាស៊ានថែមទៀតផង។ ដោយហេតុ
នេះ យើងខ្ញុំសង្ឈឹមថា ប្រទេសទាំងពីរនឹងបន្តជម្រុញទំនាក់ទំនងសហប្រតិបត្តិការ
លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ តាម ស្មារតីនៃបណ្តាឯកសារដែលបាន
ចុះហត្ថលេខាមុននេះ ”។

        ក្នុងឱកាសនេះដែរ អង្គភាពអាជីវកម្មវៀតណាមនិងរុស្ស៊ី បានចុះហត្ថលេខា
លើកិច្ចព្រមព្រៀង កិច្ចសន្យាសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅ
មក ដើម្បីឈានដល់ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគចូលទីផ្សាររបស់ គ្នានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ