វេទិការសេដ្ឋកិច្ចនិទាឃៈរដូវ២០១៥នឹងបានប្រព្រឹត្តទៅនៅខេត្ត Nghe An ពីថ្ងៃទី២១ដល់ថ្ងៃទី២២មេសា

(VOVworld)-ក្រោមប្រធានបទ “បន្តកំណែទម្រង់បរិយាកាសវិនិយោគអាជីវកម្ម
នៅវៀតណាម” វេទិការសេដ្ឋកិច្ចនិទាឃៈរដូវ២០១៥នឹងបានប្រព្រឹត្តទៅនៅខេត្ត
Nghe An ភាគកណ្តាលវៀតណាម ពីថ្ងៃទី ២១ដល់ថ្ងៃទី២២មេសា។ នេះជា
ព័ត៌មានដែលបានគណៈកម្មាធិ ការសេដ្ឋកិច្ចរបស់រដ្ឋសភានាំចេញ នៅសន្និសីទ
កាសែតនាព្រឹកថ្ងៃទី១៣មេសា នៅទីក្រុងហាណូយ(វៀតណាម)។​វេទិការនេះ នឹងវាយតម្លៃអំពីលទ្ធផលជាក់ ស្តែងនៃការអនុវត្តសេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ និងបន្តកែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ ជាពិសេស
វេទិការនេះ នឹងបង្ហាញច្បាស់ពីទស្សនៈ និងជំហានកំណែទម្រង់ជាបន្ត ដោយផ្សារភ្ជាប់ជាមួយការលាតត្រដាងអនុវត្តរដ្ឋ ធម្មនុញ្ញឆ្នាំ២០១៣ និង
ក្រមច្បាប់សំខាន់ដែលទើបនឹងបានផ្សព្វផ្សាយដូចជា ច្បាប់វិនិយោគ ច្បាប់
អង្គភាពអាជីវកម្មជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ