វេទិការសេដ្ឋកិច្ចសកលលោកអំពីអាស៊ីបូព៌ារលើកទី ២២ បានបើកជាផ្លូវការនៅមីយ៉ាន់ម៉ា
(VOVworld) – ដោយប្រធានបទ “ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាឆ្ពោះទៅសមាហរណកម្មនិង
អភិវឌ្ឍន៍លើគ្រប់វិស័យ” វេទិការសេដ្ឋកិច្ចសកលលោកអំពីអាស៊ីបូព៌ារលើកទី ២២ បាន
បើកជាផ្លូវការនៅរដ្ឋធានី Nay Pyi Taw មីយ៉ាន់ម៉ា។ ក្នុងរយៈពេល ៣ ថ្ងៃធ្វើការវេទិការ
បានទាក់ទាញការ ចូលរួមរបស់តំណាងចំណួន ៩ រយនាក់ ក្នុងនោះ មានថ្នាក់ដឹកនាំ
អង្គភាព អាជីវកម្មចំនួន ៥ រយ នាក់មកពីប្រទេសចំនួន ៥៥ លើសកលលោក។ ក្នុង
សម័យប្រជុំអំពីទេសចរណ៍ បណ្ដាមន្ត្រីលើវិស័យទេសចរណ៍របស់មីយ៉ានម៉ា កម្ពុជា ឥណ្ឌូណេស៊ីនិងហ្វីលីពីន បានចុះហេត្ថលេខាលើសេចក្តីថ្លែងការស្តីអំពី ទិដ្ឋាការរួម
Smart ក្នុងសមាគមបណ្ដាប្រជាជាតិ (អាស៊ាន)។ ការនាំចេញសេចក្តី ថ្លែងការគឺជា
ការខំប្រឹងប្រែងមួយរបស់បណ្ដាប្រទេសក្នុងតំបន់សំដៅជំរុញការអភិវឌ្ឍន៍របស់
ផ្នែកទេសចរណ៍ក្នុងតំបន់ឲ្យខ្លាំងក្លាថែមទៀត៕
|
វេទិការសេដ្ឋកិច្ចសកលលោក អាស៊ីបូព៌ារលើកទី ២២ (Image: Vietnamplus+) |