វេទិការសហគ្រាសវៀតណាម-សហព័ន្ធរុស្ស៊ី


វេទិការសហគ្រាសវៀតណាម-សហព័ន្ធរុស្ស៊ី  - ảnh 1
វេទិការសហគ្រាសវៀតណាម-សហព័ន្ធរុស្ស៊ី (VNA)

(VOVworld) – សំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាង
 វៀតណាមនិងសហព័ន្ធរុស្ស៊ី នាថ្ងៃទី ១២ តុលា នៅរដ្ឋធានីម៉ូស្គូ (រុស្ស៊ី) បាន
ប្រព្រឹត្តទៅវេទិការសហគ្រាសវៀតណាម-សហព័ន្ធរុស្ស៊ី។ ថ្លែមតិនៅវេទិការ
អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មវៀតណាម លោកស្រី Bui Thi
Thanh An បានសង្កត់ធ្ងន់ថា៖

        «ខ្ញុំជឿជាក់ថា៖ វេទិការនេះគឺជាឱកាសដើម្បីអង្គភាពអាជីវកម្មវៀតណាម
និងសហព័ន្ធរុស្ស៊ីជួបប្រាស្រ័យគ្នាផ្ទាល់ផ្លាស់ប្តូរនិងស្វែងរកឱកាសសហប្រតិបត្តិ
ការបង្កើតទំនាក់ទំនងដៃគូអាជីវកម្មនិងវិនិយោគ។ វេទិការនេះក៏ជាឱកាសដើម្បី
អាជីវករវៀតណាមឧទ្ទេសនាមដល់អតិថិជនរុស្ស៊ីនូវផលិតផលមានគុណភាពខ្ពស់
របស់ខ្លួនដែលមានតំលៃប្រកួតប្រជែង។»

        នៅវេទិការ អង្គសន្និសីទបានពិភាក្សាវាយតំលៃអំពីស្ថានភាពសហប្រតិបត្តិ
ការពាណិជ្ជកម្មទ្វេភាគីនាពេលកន្លងទៅ ហើយផ្តើមឡើងវិធានការណ៍ដោះ
ស្រាយការលំបាកសាកល្បងដើម្បីជំរុញពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិង
 រុស្ស៊ីឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ