វេទិការអាស៊ានបើកទូលាយពិភាគ្សាអំពីវិធានការបង្កើនសន្តិសុខសុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍
|
វេទិការអាស៊ានបើកទូលាយពិភាគ្សាអំពីវិធានការបង្កើនសន្តិសុខសុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ (baomoi.com) |
Vovworld-បន្ទាប់ពីជោគជ័យនៃវេទិការសមុទ្រអាស៊ានលើកទី៥ នាថ្ងៃទី២៨
សីហា វេទិការអាស៊ានបើកទូលាយលើកទី៣បានប្រារព្ធឡើងជាផ្លូវការនៅទីក្រុង
Da Nang។ ចូលរួមវេទិការលើកនេះក្រៅពីប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស
នៅមានប្រទេសដៃគូរចំនួន៨គឺចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី ណូវែល
ហ្សេឡង់ រុស្ស៊ីនិងអាមេរិក។ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលបានយកមក
ពិភាគ្សានៅវេទិការលើកនេះគឺបញ្ហាសន្តិសុខសុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍។ វេទិការប្រមូលផ្ដុំពិភាគ្សាអំពីវិធានការជាក់ស្ដែងដើម្បីធានាច្បាប់អន្តរជាតិ ក្នុងនោះ
មានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ទប់ទល់នឹងគ្រោះ
ធម្មជាតិ ទប់ទល់នឹងឧបទេវហេតុដែលទាក់ទិនដល់សន្តិសុខសុវត្ថិភាពនាវាចរណ៍ ដាក់ចេញយន្តការសមស្របដើម្បីបណ្ដាភាគីរួមអនុវត្តអត់ធ្មត់និងរួមគ្នាអនុវត្តកិច្ច
ព្រមព្រៀងអន្តរជាតិដូចជាសេចក្តីថ្លែងការណ៍ DOC។
ថ្លែងមតិនៅសម័យប្រារព្ធ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang
Vinh ប្រធាន SOM អាស៊ានរបស់វៀតណាមបានសង្កត់ធ្ងន់ថា៖
“តាមរយៈការផ្លាស់ប្តូរយោបល់ សន្និសីទបានសង្កត់ថ្ងន់ដល់ចំណុចចំនួន២គឺ
ត្រូវស្ថិរភាពនយោបាយ កសាងទំនុកទុកចិត្ត ធ្វើយ៉ាងម៉េចធានាសន្តុសុខ សុវត្ថិភាព
នាវាចរណ៍។ សន្និសីទបានចាត់ទុកថា បណ្ដាភាគីត្រូវគោរពច្បាប់អន្តរជាតិគោរពអនុសញ្ញាងង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ហើយសង្កត់ធ្ងន់ទៅលើការធានា
និងអនុវត្ត សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
DOC យ៉ាងពេញលេញនិងប្រសិទ្ធភាពដើម្បីឈានទៅទទួលបានក្រមប្រតបត្តិដំបន់
នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕”