វេទិការ “អង្គភាពអាជីវកម្មវៀតណាម - ឱកាសសហប្រតិបត្តិការនៅសហព័ន្ធរុស្ស៊ី”


វេទិការ “អង្គភាពអាជីវកម្មវៀតណាម - ឱកាសសហប្រតិបត្តិការនៅសហព័ន្ធរុស្ស៊ី” - ảnh 1
អង្គភាពអាជីវកម្មវៀតណាម - ឱកាសសហប្រតិបត្តិការនៅសហព័ន្ធរុស្ស៊ី (Image: TNO)

(VOVworld) – វេទិការដោយប្រធានបទ “អង្គភាពអាជីវកម្មវៀតណាម - ឱកាសសហប្រតិបត្តិការនៅសហព័ន្ធរុស្ស៊ី” បានប្រព្រឹត្តទៅនៅរដ្ឋធានី
ម៉ូស្គូ នាថ្ងៃទី ១៥ កញ្ញា។ គោលដៅនៃវេទិការនេះគឺសំដៅឧទ្ទេសនាម
ជាមួយអង្គភាពអាជីវកម្មវៀតណាមនូវឱកាសវិនិយោគនិងសក្តានុភាព
សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ក្នុងដំណាក់កាល រុស្ស៊ីបានចូលរួម
WTO និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសម្ព័ន្ធ
ភាពគយ រុស្ស៊ី - ប៉ែឡារុស - Kazkhstan ដែលនឹងត្រូវបាន ចុះហត្ថលេ
ខានាពេលខាងមុខ។ ប្រធានសមាគមអង្គភាពអាជីវកម្មវៀតណាម
ប្រចាំនៅ រុស្ស៊ី លោក Tran Dang Chung បានឲ្យដឹងថា៖

“ចំពោះបណ្ដាអង្គភាពអាជីវកម្ម សហព័ន្ធរុស្ស៊ីគឺជាទីផ្សារពោពេញ
ទៅដោយសក្តានុភាព។ ចំពោះអង្គភាពអាជីវកម្មអធ្លាប់បានទទួល
បានបរាជ័យក្នុងអាជីវកម្មនាអតីកាលគប្បីចាត់ទុកថា៖ នេះគឺជា
ដំណាក់កាលថ្មីនិងឱកាសមួយដើម្បីចាប់ផ្តើមអាជីវកម្មឡើងវិញ ។
ខ្ញុំចាត់ទុកថា៖ នេះគឺជាឱកាសល្អដើម្បីអង្គភាពអាជីវកម្មវៀតណាម
នាំចេញទំនិញ ចូលក្នុងទីផ្សាររុស្ស៊ី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ