វេទិការ MDEC – Hau Giang ឆ្នាំ២០១៦នឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ

វេទិការ MDEC – Hau Giang ឆ្នាំ២០១៦នឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ - ảnh 1
កិច្ចប្រជុំអំពីស្ថានការណ៍គ្រោះរាំងស្ងួតនិងការជ្រៀតចូលនៃទឹកប្រៃនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលបានរៀបចំឡើងនាពេលថ្មីៗនេះ

(VOVworld) - វេទិកាកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់ដីសណ្ដទន្លេ Cuu Long –
Hau Giang ឆ្នាំ២០១៦ (MDEC – Hau Giang ២០១៦) ក្រោមប្រធានបទ “តំបន់ដីសណ្ដ
ទន្លេ Cuu Long - ម្ចាស់ការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ដោយ និរន្តរភាព” នឹង
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ កក្កដា ខាងមុខនេះ។នៅវេទិការឆ្នាំនេះនឹង
ប្រព្រឹត្តទៅសកម្មភាពជាច្រើនដូចជា សន្និសីទ“តំបន់ដីសណ្ដទន្លេ Cuu Long - ម្ចាស់
ការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ដោយនិរន្តរភាព” វេទិកាអង្គភាពអាជីវកម្មនិង
សិក្ខាសាលាអំពីឥណទានធនាគារជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាដើម។
វេទិការ MDEC ជាសកម្មភាពសំដៅជំរុញខ្លាំងនូវការផ្សព្វផ្សាយរូបភាពនិងសក្ដានុ
ភាព ឧត្តមភាពនៃតំបន់ បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច កសាងកម្មវិធីសហ
ប្រតិបតិ្តការរវាងខេត្តក្រុងនៅក្នុងតំបន់ និងជាមួយខេត្តក្រុងដទៃលើទូទាំង
ប្រទេស។ព្រមទាំងបង្កើនកិច្ចសហប្រតិបតិ្តការរវាងខេត្តក្រុងនៅតំបន់ដីសណ្ដទន្លេ
 Cuu Long ជាមួយបរទេស សហការជាមួយប្រទេសដទៃដែលមានផលប្រយោជន៍
ទាក់ទិនក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រភពធនធានទន្លេមេគង្គ ព្រមទាំងសហ
ប្រតិបតិ្តការពន្លឿនពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ