វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញ ឆ្នាំ២០២៣ ផ្តោតលើសេដ្ឋកិច្ចបៃតង

(VOVWORLD) - នារសៀលថ្ងៃទី១១ ឧសភា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំ សន្និសីទសារព័ត៌មានអំពីវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញលើកទី ៤ (HEF ២០២៣) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា។ 
វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញ ឆ្នាំ២០២៣ ផ្តោតលើសេដ្ឋកិច្ចបៃតង - ảnh 1ទីក្រុងហូជីមិញរៀបចំសន្និសីទសារព័ត៌មានស្ដីពីវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០២៣។ (រូបថត៖ VOV)
នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ដែលត្រូវបានទីក្រុងរៀបចំជាប្រចាំឆ្នាំ។ វេទិកាឆ្នាំនេះមានការ ចូលរួមពីលោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ផ្នែកនានារបស់វៀត ណាម និងប្រតិភូជាងមួយពាន់នាក់ មកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជា ធនាគារ ពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) អ្នកគ្រប់គ្រងនិង ថ្នាក់ដឹកនាំមូលដ្ឋានបរទេស មកពីប្រទេសចំនួន ២១ តំណាងស្ថាប័នការទូត កុងស៊ុល សហគ្រាស អ្នកជំនាញក្នុងស្រុក និងបរទេស។
វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០២៣ ផ្តោតលើវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋ កិច្ចវិលជុំ ឆ្ពោះទៅរកកំណើនបៃតង និងនិរន្តរភាព។ យោងតាមគណៈកម្មាធិការរៀបចំ ប្រធានបទនៃវេទិកាឆ្នាំនេះ គឺសំដៅឆ្លើយតបទៅនឹងតម្រូវការដែលជៀសមិនរួចរបស់ វៀតណាម និងនិន្នាការទូទៅរបស់ពិភពលោកស្តីពីកំណើនបៃតង និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ទីក្រុងមានបំណងថា តាមរយៈវេទិកាលើកនេះ នឹងទទួលបាន ទស្សនៈដ៏ស៊ីជម្រៅ និងទូលំទូលាយអំពីស្ថានភាពបច្ចុប្បន្ន និន្នាការនៃកំណើនបៃតង ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពលើពិភពលោក ជាពិសេសមេរៀន បទពិសោធន៍ និងសំណើដែលអាចធ្វើទៅបាន ចំពោះស្ថានភាពជាក់ស្តែងនៃទីក្រុង និយាយដោយឡែកនិងប្រទេសវៀតណាមនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ