វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨៖ សញ្ញាសម្គាល់អំពីវៀតណាមលើឆាកអន្តរជាតិ

(VOVWORLD) - ដូចពត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូនពីយប់ថ្ងៃទី២១ខែតុលាម្សិលមិញ គឺនៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំបូកសរុបវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីអាស៊ាន ២០១៨ (WEF ASEAN 2018)។

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨៖ សញ្ញាសម្គាល់អំពីវៀតណាមលើឆាកអន្តរជាតិ - ảnh 1ទិដ្ឋភាពនៃវេទិកា (រូបថតៈ VOV) 

កិច្ចប្រជុំ WEF ASEAN 2018 បានប្រព្រឹត្តទៅពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ ២០១៨នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម ក្រោមមូលបទ “សហគ្រិនភាពនិងបដិវឌ្ឍន៍ឧស្សាហកម្ម៤.០”។ អញ្ជើញបង្ហាញពីរបាយការណ៍បូកសរុបកិច្ចការត្រៀមរៀបចំនូវកិច្ចប្រជុំ WEF ASEAN 2018 នេះ លោក Bui Thanh Son អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសនិងជាប្រធានគណៈចាត់តាំង WEF ASEAN 2018 បានសង្កត់ធ្ងន់ថា កិច្ចប្រជុំ WEF ASEAN 2018 បានគូសសញ្ញាសម្គាល់ពីប្រ ទេសវៀតណាម ទាំងខ្លឹមសារនៃកិច្ចប្រជុំ ទាំងការងារត្រៀមរៀបចំនិងដឹកនាំកិច្ចប្រជុំនេះតែម្តង។ ភាពជោគជ័យនៃកិច្ចប្រជុំនេះបានរួមចំណែក អះអាងនិងលើកកម្ពស់នូវតួនាទី ឋានៈនិងកិត្យានុភាពរបស់វៀតណាមក្នុងអាស៊ាន ក្នុងតំបន់និងលើពិភពលោក ហើយនេះជាកិច្ចប្រជុំទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុតក្នុងចំណោមកិច្ចប្រជុំ WEF ចំនួន២៧ ដែលបានរៀបចំក្នុងតំបន់។

“កិច្ចប្រជុំ WEF ជាកិច្ចប្រជុំក្នុងតំបន់ដែលមានប្រតិភូចូលរួមច្រើនបំផុត ពោលគឺជាង ១ នាក់ ក្នុងនោះមានវត្តមានប្រមុខរដ្ឋអាស៊ានដែលចូលរួមច្រើនបំផុតផង ដែរ។ ជាកិច្ចប្រជុំដែលមានទៅដល់៦០ជំនួបពិភាក្សា មានខ្លឹមសារគ្របដណ្តប់លើប្រធានបទសំខាន់ៗ ទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងបរិស្ថានរបស់អាស៊ាននិងតំបន់។ កិច្ចប្រជុំនេះក៏បានទាក់ទាញការយកចិត្តទុកដាក់ពី មជ្ឈដ្ឋានផ្សព្វផ្សាយអន្តរជាតិច្រើនបំផុតតាំងពីមុនមក”។ នេះបើយោងតាមមតិរបស់លោក Nguyen Xuan Phuc។ 

អញ្ជើញថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា WEF ASEAN ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖“អាចនិយាយបានថា WEF ASEAN 2018 គូសសញ្ញាសម្គាល់ពីប្រទេសវៀតណាមមួយ ទាំងអំពីនយោបាយ កិច្ចការបរទេសរបស់ប្រទេសជាតិ។ ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ទ្វីបអឺរ៉ុប មានប្រមុខរដ្ឋជាច្រើនបានអបអរសាទរចំពោះជោគជ័យនៃ WEF ASEAN 2018 នៅវៀតណាម។ ចំនួនប្រតិភូដែលចូលរួមកិច្ចប្រជុំឡើងដល់ជាង១ពាន់នាក់។ ទាំងអស់នេះជាលទ្ធផលដ៏គួរឱ្យកត់សម្គាល់ដែលបង្ហាញពីកិត្យានុ ភាពនិងភាពទាក់ទាញរបស់វៀតណាមចំពោះទីផ្សារពិភពលោក”។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន៧និងបុគ្គលចំនួន ១៦ នាក់ ដែលបានរួមចំណែកយ៉ាងសកម្មចូលក្នុងជោគ ជ័យនៃកិច្ចប្រជុំនេះ។ វិទ្យុសម្លេងវៀតណាមត្រូវបានរដ្ឋមន្រ្តីក្រសួងការបរទេសប្រគល់ប័ណ្ណសរសើរដោយសារមានការចូលរួមចំណែកយ៉ាងសកម្មនិងទទួលបានស្នាដៃដ៏ល្អក្នុងការរៀបចំ បម្រើកិច្ចប្រជុំ WEF ASEAN 2018 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ