វេទិកាសេដ្ឋកិច្ចពិភពលោក ទ្វីបអាស៊ីខាងកើត 2012 នឹងប្រព្រឹត្តិទៅ នៅថៃ
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ទ្វីបអាស៊ីខាងកើត 2012 នៅថៃ (http://nguyenthikimtien.com/) |
វេទិកាសេដ្ឋកិច្ចពិភពលោក ទ្វីបអាស៊ីខាងកើត 2012 នឹងបើកនៅថៃ នាថ្ងៃទី 31
ឧសភា ឆ្នាំ 2012។ វេទិកាលើកនេះ មានប្រធានបទ៖ “បង្កើតអនាគតអោយដំបន់ តាមរយះការតភ្ជាប់” ក្នុងសភាពការណ៍ ប្រទេសជាសមាជិកអាស៊ានចំនួន
10 កំពុងបង្កើតយុទ្ធសាស្ត្រសំខាន់មួយ និង ដំបន់សេដ្ឋកិច្ចជាមួយ ចំនួនប្រជាជនជាង 600 លាននាក់ មានតំលៃ GDP ជាង 1 800 ពាន់លាន USD ។ ដើម្បីទទួល បានរបត់ថ្មីមួយ បង្កើតទីផ្សារតែមួយគត់ នាឆ្នាំ 2015 តាមផែនការដែលបានដាក់
ចេញ ការតភ្ជាប់យ៉ាងជិតស្និទ្ធ រវាងបណ្ដាប្រទេសអាស៊ានគឺចាំបាច់ ដើម្បី ធានាអោយដំបន់ត្រូវបានតភ្ជាប់ និងប្រកួតប្រជែង ក៏ដូចជា បង្កើនកំលាំងអោយ បណ្ដាការខំប្រឹងប្រែងធ្វើសមាហរណកម្មដែលកំពុងប្រព្រឹត្តិទៅ។
តាមគំរោង នឹងមានដំណាងចំនួន 600នាក់ មកពីប្រទេសចំនួន ជាង 50 លើពិភព
លោក ចូលរួមសន្និសីទ ក្នុងរយះពេល 2ថ្ងៃ គឺថ្ងៃទី 31 ឧសភា និង ថ្ងៃទី 1 មិថុនា។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នឹងចូលរួមសន្និសីទលើកនេះ តាមសេចក្ដីអញ្ចើញរបស់ នាយករដ្ឋមន្ត្រីថៃ លោកស្រីYinglick Shinawatra និង ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab៕
-VOV