វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង

(VOVWORLD) -វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូងបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៦ ធ្នូ នៅទីក្រុងហាណូយ ដោយសម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Maekyung និងសភាពាណិជ្ជកម្ម និងឧស្សហកម្មវៀតណាម (VCCI) រួមសហការរៀបចំឡើង ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម - កូរ៉េខាងត្បូង។
វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង - ảnh 1 វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង

វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូងបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៦ ធ្នូ នៅទីក្រុងហាណូយ ដោយសម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Maekyung និងសភាពាណិជ្ជកម្ម និងឧស្សហកម្មវៀតណាម (VCCI) រួមសហការរៀបចំឡើង ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម - កូរ៉េខាងត្បូង។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះការផ្ដើមគំនិតរួមអំពីកិច្ចសហការរៀបចំវេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

“ដោយផ្អែកលើគ្រឹះស្ថានដ៏រឹងមាំនៃសមិទ្ធផលដែលទទួលបានក្នុងទំនាក់ ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅ ដោយមានការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមក្នុងការកែលម្អថែមទៀតបរិយាកាស ធ្វើ អាជីវកម្ម ការបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិននិងសក្ដានុភាពដើម្បីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងសហគ្រាសនៃប្រទេសទាំងពីរនោះ យើងអាចជឿជាក់លើការវិនិយោគថ្មីដ៏ខ្លាំងក្លារបស់កូរ៉េខាងត្បូងនៅវៀតណាម។រួមជាមួយបច្ចេកវិទ្យាទំនើបនៃយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ នោះ នឹងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ថែមទៀត ដើម្បីផលប្រយោជន៍ និងភាពសំបូររុងរឿងរួមរបស់ប្រជាជននៃប្រទេសទាំងពីរ”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ