វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ឆ្នាំ ២០២១ នឹងត្រូវបានប្រារព្ធធ្វើឡើងតាមការជួបជុំគ្នាដោយផ្ទាល់

(VOVWORLD) - វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ Expoforumនៃទីក្រុងនេះ។ រាល់សម័យពិភាក្សានៃវេទិកានេះនឹងផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ចសកល និងរុស្ស៊ី រួមទាំងប្រធានបទស្តីពីសង្គមនិងការអភិវឌ្ឍបច្ចេកវិទ្យា។
វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ឆ្នាំ ២០២១ នឹងត្រូវបានប្រារព្ធធ្វើឡើងតាមការជួបជុំគ្នាដោយផ្ទាល់ - ảnh 1លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថត៖ rianovosti)

វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ Expoforum នៃទីក្រុងនេះ។ គេរំពឹងថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងចូលរួមក្នុងវេទិកានេះដោយផ្ទាល់។ រាល់សម័យពិភាក្សានៃវេទិកានេះនឹងផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ចសកល និងរុស្ស៊ី រួមទាំងប្រធានបទស្តីពីសង្គមនិងការអភិវឌ្ឍបច្ចេកវិទ្យា។

លើសពីនេះទៀតនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ឆ្នាំ ២០២១  នឹងមានវេទិកាធុរកិច្ចធុនតូចនិងមធ្យមរុស្ស៊ី វេទិកាយុវជន និងសកម្មភាពរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (BRICS) និងសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងព្រឹត្តិការណ៍ផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ