វេទិកាស្តីពីសេដ្ឋកិច្ចថៃក្រោមសម័យរដ្ឋាភិបាលស៊ីវិលថ្មី

(VOVWORLD) - នាថ្ងៃទី ៥ ខែសីហា កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានរៀបចំវេទិកាទីក្រុងបាងកកប៉ុស្តិ៍ឆ្នាំ ២០១៩ ក្រោមប្រធានបទ “គោលមាគ៌ាឆ្ពោះទៅរកភាពជោគជ័យ៖ ពិភាក្សាជាមួយរដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ” នៅមជ្ឈមណ្ឌល      សន្និសីទទីក្រុងបាងកក។
វេទិកាស្តីពីសេដ្ឋកិច្ចថៃក្រោមសម័យរដ្ឋាភិបាលស៊ីវិលថ្មី - ảnh 1 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្តថៃ លោក Uttama Savanayana  (រូបថត៖ english.vov.vn)

ថ្លែងនៅក្នុងវេទិកានេះ លោក Uttama Savanayana រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថាគប្បីកែទម្រង់ឡើងវិញនូវរចនាសម្ព័ន្ធនូវគោលនយោបាយ សេដ្ឋកិច្ចឲ្យទាន់ពេលវេលា ក្នុងរយៈពេល ៣ ខែដំបូងរបស់រដ្ឋាភិបាលថ្មី ដែលក្នុងនោះមានគោលនយោបាយប្រមូលថាវិការដ្ឋ។ នាបច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមមុខនឹងតម្រូវការដែលទាមទារឲ្យមានការលើកកំពស់សមត្ថភាពប្រកួតប្រជែង ពាណិជ្ជកម្ម ខណៈដែលខឿនសេដ្ឋកិច្ច និងកសិកម្មរបស់ប្រទេសនេះនឹងត្រូវការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនិងកញ្ចប់ទុនវិនិយោគដ៏ធំសម្បើមផងដែរ។ ហេតុ ដូច្នេះហើយ ទំនាក់ទំនងភាពជាដៃគូសាធារណៈនិងឯកជននឹងដើរតួនាទីដ៏សំខាន់ពុំជាខានឡើយ។ រដ្ឋាភិ បាលថៃនឹងពង្រីកមូលនិធិអនាគតរបស់ថៃដើម្បី  ផ្គត់ផ្គង់និងជួយឧបត្ថម្ភផ្នែក ហិរញ្ញវត្ថុជាបន្តបន្ទាប់ដល់ខឿនសេដ្ឋកិច្ចប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ