វេទិកាសន្តិភាពកូរ៉េខាងត្បូង-មេគង្គ ២០១៨

(VOVWORLD) - នាថ្ងៃទី១០ ឧសភា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវអាស៊ីឦសាន្ត ចំណុះសាលាបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានសហការជាមួយក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ខាងលិច ចំណុះក្រុមប្រឹក្សាពិគ្រោះយោបល់សន្តិភាពប្រជាធិបតេយ្យកូរ៉េខាងត្បូង រៀបចំវេទិកាសន្តិភាពកូរ៉េខាងត្បូង-មេគង្គឆ្នាំ២០១៨ ក្រោមប្រធានបទ “សន្តិភាព ឯកភាព នៅឧបទ្វីបកូរ៉េនិងកិច្ចសហប្រតិបតិ្តការកូរ៉េខាងត្បូង-មេគង្គ”។
វេទិកាសន្តិភាពកូរ៉េខាងត្បូង-មេគង្គ ២០១៨ - ảnh 1(រូបថត៖ Yonhap) 

ចូលរួមព្រឹត្តិការណ៍នេះមានអ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ អ្នកនយោបាយមកពីវៀតណាមនិងកូរ៉េខាងត្បូង ព្រមទាំងតំណាងនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃទៀតផង។

        ថ្លែងមតិបើកវេទិកា សាស្ត្រាចារ្យរងបណ្ឌិត Pham Hong Thai ប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីឦសាន្តបានសង្កត់ធ្ងន់ថា វេទិកាសន្តិភាពកូរ៉េខាងត្បូង-មេគង្គ ជាការបន្តរាល់សមិទ្ធិផលដែលទទួលបានក្នុងវេទិកាសន្តិភាពកូរ៉េខាងត្បូង-វៀតណាមចំនួន២លើកកាលពីឆ្នាំ២០១៥និងឆ្នាំ២០១៦។ វេទិកាលើកនេះបានបើកទូលាយជាងមុន សំដៅតភ្ជាប់ជាមួយប្រទេសនានាក្នុងតំបន់ទន្លេមេគង្គ តាមនោះបង្កើនកិច្ចសហប្រតិបតិ្តការរវាងកូរ៉េខាងត្បូងជាមួយវៀតណាមក៏ដូចជាប្រទេសនានាក្នុងអនុតំបន់ទន្លេមេគង្គផងដែរ។

        រីឯលោក Kim Jeong In ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់សន្តិភាពប្រជាធិបតេយ្យកូរ៉េខាងត្បូង បានសម្ដែងគោលបំណងចង់ផ្ទៀងស្ដាប់បទពិសោធន៍របស់វៀតណាមក្នុងការបង្រួបបង្រួមនិងផ្សះផ្សាជាតិ ដើម្បីអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ