|
បណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖Xinhua/TTXVN) |
(VOVworld) - វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៥បានប្រារព្ធឡើងនាថ្ងៃ
ទី១៦ មករា នៅរដ្ឋធានី Natadola របស់ Fiji ដោយផ្តោតការយកចិត្តទុកដាក់ទៅលើ
ទំនាក់ទំនងដៃគូរវាងរដ្ឋសភានានាដើម្បីសន្តិភាពនិងសន្តិសុខ។វេទិកានេះប្រព្រឹត្ត
ទៅក្នុងរយៈពេល៥ថ្ងៃដោយមានការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសអាស៊ី-
ប៉ាស៊ីហ្វិកជាង២០។ អញ្ជើញថ្លែងមតិប្រារព្ធសន្និសីទ នាយករដ្ឋមន្រ្តីប្រទេសម្ចាស់
ផ្ទះលោក Voreqe Bainimarama បានអំពាវនាវឲ្យប្រទេសមាជិកទាំងអស់ជំរុញទំនាក់
ទំនងដៃគូ ដើម្បីសន្តិភាពនិងសន្តិសុខ សមស្របជាមួយនឹងគោលដៅអភិវឌ្ឍន៍
នានារបស់ អ.ស.ប។នៅវេទិកាលើកនេះ ភាគីទាំងអស់អាចបង្កើនទំនុកទុកចិត្តនិង
កិច្ចសហ ប្រតិបតិ្តការសន្តិសុខនៅក្នុងតំបន់ ហើយស្វែងរកវិធានការសំចៃពេល
វេលាក្នុងការទប់ស្កាត់បទ ល្មើសឆ្លងដែនផងដែរ៕