វេទិកាសម្លេងអនាគត APEC ឆ្នាំ ២០១៧ បើកជាផ្លូវការនៅទីក្រុង Da Nang វៀតណាម

(VOVWORLD) -  នាថ្ងៃទី ៦ វិច្ឆិកា វេទិកាសម្លេងអនាគត APEC ២០១៧
បានបើកជាផ្លូវការនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ 
វេទិកាសម្លេងអនាគត APEC ឆ្នាំ ២០១៧ បើកជាផ្លូវការនៅទីក្រុង Da Nang   វៀតណាម - ảnh 1

(VOVworld) – នាថ្ងៃទី ៦ វិច្ឆិកា វេទិកាសម្លេងអនាគត APEC ២០១៧ បានបើកជាផ្លូវ ការនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ វេទិកានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី ១១ វិច្ឆិកា ឆ្នាំ ២០១៧។ វេទិកាសម្លេងអនាគត  APEC ២០១៧ ដោយប្រធាន បទ «បង្កើតកំលាំងចលករថ្មី រួមជាមួយគ្នាពូនជ្រំអនាគតរួម» សំដៅបង្កើនចំណេះដឹង របស់យុវជនអំពីគោលដៅរបស់ APEC រួមចំណែកក្នុងទំនាក់ទំនងមិត្តភាព សាមគ្គី ភាព សហប្រតិបត្តិការរវាងយុវជននៃបណ្ដាខឿនសេដ្ឋកិច្ច APEC ជំរុញតួនាទីរបស់ យុវជនក្នុងតំបន់ក្នុងដំណើរការកសាងអនាគតរួម «សន្តិភាព ស្ថិរភាព អភិវឌ្ឍន៍និង សម្បូររុងរឿង»។ វេទិកាក៏បង្កើតឡើងឱកាសដើម្បីយុវជនបណ្ដាខឿនសេដ្ឋកិច្ច APEC បង្ហាញមតិនិងបំណងប្រាថ្នាអំពីបញ្ហានានាជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំ APEC ផងដែរ។ តាមគំរោង សេចក្តីប្រកាសយុវជន APEC នឹងត្រូវបានអនុម័តនៅវេទិកា នេះ។ ថ្លែងមតិក្នុងពិធីបើក សហប្រធានក្រុមប្រឹក្សាដឹកនាំសម្លេង APEC លោក James Soh បានសង្កត់ធ្ងន់ថា៖

«ប្រធានបទ «បង្កើតកំលាំងចលករ-រួមជាមួយគ្នាពូនជ្រំអនាគតរួម» ដែលខឿនសេដ្ឋកិច្ចប្រទេសម្ចាស់ផ្ទះជ្រើសរើសគឺសមស្របទាំងស្រុងចំពោះជំនាន់វ័យក្មេងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពេលដែលយុវជនពង្រីកការច្នៃប្រឌិតភាពសកម្មហើយត្រូវបានជញ្ចឹមតាមទិសត្រឹមត្រូវគឺគេនឹងក្លាយទៅជាកំលាំងអនាគតរបស់ប្រទេសនិមួយៗ។ ពេលដែលពិភពលោកត្រូវបានផ្សាភ្ជាប់ជាមួយគ្នាគឺបណ្ដាថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចសមាជិក ទាំង ២១ នឹងមានអនាគតរួម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ