វេទិកាសហប្រតិបត្តិការធ្វើអាជីវកម្មជប៉ុន - មេគង្គ
(VOVWORLD) -នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងទីភ្នាក់ងារពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) ប្រចាំនៅទីក្រុងហាណូយ រួមសហការជាមួយក្លឹបនៃបណ្ដាមជ្ឈមណ្ឌលពន្លឿនវិនិយោគ និងទេសចរណ៍នៃខេត្ត ក្រុងចំនួន ១៣ នៅតំបន់វាលសណ្ដទន្លេ Cuu Long បានរៀបចំ វេទិកាសហប្រតិបត្តិការធ្វើអាជីវកម្មជប៉ុន - វៀតណាម។
ទិដ្ឋភាពនៃ វេទិកាសហប្រតិបត្តិការធ្វើអាជីវកម្មជប៉ុន - មេគង្គ (baodautu.vn) |
វេទិកានេះរួមមាន ៣ វគ្គ ៖ ពិធីបើក ការបកស្រាយ និងការសន្ទនា ដោយផ្ដោត ទៅលើខ្លឹមសារសំខាន់ៗដូចជា៖ ការឧទ្ទេសនាមអំពីនិន្នាការវិនិយោគរបស់ជប៉ុនចូលមកវៀតណាម សក្តានុពល ឱកាសសហប្រតិបត្តិការ និងវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ នៅតំបន់វាលសណ្ដទន្លេ Cuu Long ជាដើម។ ជាពិសេសគឺ វគ្គសន្ទនាបានផ្ដោតសំខាន់ទៅលើបញ្ហាសហប្រតិបត្តិការលើគ្រប់វិស័យដូចជា៖ ផលិតកម្មល្បៀងអាហារ បច្ចេកវិទ្យា ICT និងអភិវឌ្ឍន៍ទេសចរណ៍៕