វេទិកាអាស៊ី Boao ឆ្នាំ២០២១៖ ចិននិងកូរ៉េខាងត្បូងសង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគី

(VOVWORLD) - នាថ្ងៃទី ២០ ខែមេសា ប្រធានរដ្ឋចិន លោក ស៊ីជិនពីង បានថ្លែងសុន្ទរកតាមប្រព័ន្ធវីដេអូក្នុងពិធីបើកវេទិកាអាស៊ី BOAO ឆ្នាំ ២០២១ (BFA) ដែលក្នុងនោះបានអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យជាច្រើន។
វេទិកាអាស៊ី Boao ឆ្នាំ២០២១៖ ចិននិងកូរ៉េខាងត្បូងសង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគី - ảnh 1ប្រធានរដ្ឋចិន លោក ស៊ីជិនពីង (ប្រភព៖ Xinhua)

ថ្នាក់ដឹកនាំចិនបានអំពាវនាវឱ្យមានការកសាងប្រព័ន្ធអភិបាលកិច្ចសកល ប្រកបដោយសមហេតុសមផលនិងយុត្តិធម៌ជាង។ ថ្នាក់ដឹកនាំចិន ក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងបង្កើនសកម្មភាពដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើបញ្ហានេះ។ ក្នុងវិស័យសុខាភិបាល លោកស៊ីជីនពីង បានជំរុញឱ្យប្រទេសនានាគោរពតួនាទីរបស់អង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  ព្រមទាំងបង្កើនការចែករំលែកព័ត៌មាននិងកិច្ចខិតខំប្រឹងប្រែងរួម ក៏ដូជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការសុខាភិបាលសហគមន៍ផងដែរ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ក៏បានផ្ញើសារតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំនេះដែរ ដោយស្នើឱ្យបណ្តាប្រទេសអាស៊ី គួរតែបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីទប់ស្កាត់ការរីករាលដាលនៃលទ្ធិគាំពារនិយម និងលទ្ធិឯកតោភាគីនិយម ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសអាស៊ី រួមគ្នាឆ្លើយតបនឹងជំងឺរាតត្បាតសកល និងចាត់វិធានការដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ