វេទិកាអាស៊ី Boao៖ អាស៊ីគឺជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចពិភពលោក

(VOVWORLD) - របាយការណ៍ទាំងពីរនេះចាត់ទុកថា នៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចនៃទ្វីបអាស៊ីត្រូវបាន គេរំពឹងថា នឹងសម្រេចបាន ៤,៥% ពោលគឺកើនឡើងបើធៀបនឹងកម្រិត ៤,២% នៅឆ្នាំ ២០២២ ដែលក្លាយជាចំណុចភ្លឺនៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។ 

វេទិកាអាស៊ី Boao (BFA) ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅ នៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២៨ ខែមីនា បានចេញរបាយ ការណ៍ប្រចាំឆ្នាំចំនួនពីរ រួមមាន "យថាទស្សន៍សេដ្ឋកិច្ចអាស៊ីនិងដំណើរការសមា ហរណកម្ម” និង "ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាស៊ីនិងពិភពលោក"។ របាយ ការណ៍ទាំងពីរនេះចាត់ទុកថា នៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចនៃទ្វីបអាស៊ីត្រូវបាន គេរំពឹងថា នឹងសម្រេចបាន ៤,៥% ពោលគឺកើនឡើងបើធៀបនឹងកម្រិត ៤,២% នៅឆ្នាំ ២០២២ ដែលក្លាយជាចំណុចភ្លឺនៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។ អាស៊ី ដើរតួនាទីនាំមុខគេដោយម្ចាស់ការ និងសកម្មជាងមុនក្នុងការសម្របសម្រួលគោល នយោបាយម៉ាក្រូសេដ្ឋកិច្ចសកល ហើយអភិបាលកិច្ចសេដ្ឋកិច្ចសកលបានឈាន ចូលក្នុង "គ្រាអាស៊ី"។
ក្នុងពេលជាមួយគ្នានោះ របាយការណ៍របស់ BFA ស្តីពីការអភិវឌ្ឍប្រកបដោយ ចីរភាព បានព្រមានអំពី "បញ្ហាប្រឈមធំៗចំពោះការអភិវឌ្ឍ" ដូចជាការហក់ឡើងនៃ អតិផរណា គ្រោះមហន្តរាយធម្មជាតិ ការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ កង្វះខាត ស្បៀងអាហារ និងថាមពល ការប្រែប្រួលអាកាសធាតុ ជាដើម។ តាមនោះ កិច្ចសហ ប្រតិបត្តិការពហុភាគិនិងវិធានការចម្រុះដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុ គឺជាវិធីសាស្ត្រសំខាន់ៗ សម្រាប់អាស៊ីដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ និងបំពេញកង្វះខាតហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ