វេទិកា “វៀតណាមនាគថ្មីនៅអាស៊ី”ប្រព្រឹត្តទៅនៅព្រឹទ្ធសភាបារាំង

(VOVworld)- វេទិកាអង្គភាពអាជីវកម្មស្តីពី “វៀតណាម​នាគថ្មីនៅអាស៊ី” និងកម្ម វីធីផ្សព្វផ្សាយកសិផលវៀតណាមបានប្រព្រឹត្តទៅនៅព្រឹទ្ធសភាបារាំងនាថ្ងៃទី
២៥មិនា។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang អញ្ជើញចូលរួមជាសហអធិបតីវេទិការនេះ។

វេទិកា “វៀតណាមនាគថ្មីនៅអាស៊ី”ប្រព្រឹត្តទៅនៅព្រឹទ្ធសភាបារាំង - ảnh 1
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងលោកស្រី Nguyen Quynh Anh

        នេះជាលើកដំបូងដែលវេទិកាសេដ្ឋកិច្ចស្តីពីវៀតណាមបានរៀបចំដោយ ទ្រង់ទ្រាយធំនៅព្រឹទ្ធសភាបារាំង។​វេទិកានេះបានផ្តោតសំខាន់ទៅលើវិស័យចំ បាច់ចំនួន២នោះគឺកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលក្នុងនោះគឺកិច្ចសហប្រតិ បត្តិការថាមពល និងពន្លឿនពាណិជ្ជកម្មនូវមុខទំនិញកសិផលវៀតណាម ជាពិ
សេសគឺអង្ករ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងលោកស្រី Nguyen
Quynh Anh បានឲ្យដឹងថា៖

        “ការរៀបចំខ្សែសង្វាក់ព្រឹត្តិការណ៍នៅបារាំងលើកនេះគឺជាជំហានបន្តនៃ សកម្មភាពរួមរវាងវៀតណាមនិងបារាំង។​ការរៀបចំព្រឹត្តិការណ៍នេះគឺផ្តើមចេញ ពីតម្រូវការរបស់អង្គភាពអាជីវកម្មនៃភាគីទាំងពីរវៀតណាមនិងបារាំង សំដៅ ផ្តល់ព័ត៌មានស្តីពីសក្តានុភាពទីផ្សារ របៀបធ្វើអាជីវកម្ម។ ព្រឹត្តិការណ៍នេះក៏ជា ឱកាសជួបប្រាស្រ័យរវាងអង្គភាពអាជីវកម្មនៃភាគីទាំងពីរសំដៅស្វែងរកនូវឱ កាសធ្វើអាជីវកម្មជាក់ស្តែងរៀងៗខ្លួនលើវិស័យកសិផល ឧស្សាហកម្មនិង មូល ដ្ឋានហេដ្ឋារចនាសម្ព័ន្ធ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ