វេទិកា Davos ២០១៨៖ អាល្លឺម៉ង់សង្កត់ធ្ងន់ថា លិទ្ធិគាំពារនិយម «មិនមែនជា ចម្លើយ» សំរាប់បញ្ហាពិភពលោកទេ

(VOVWORLD) - ថ្លែងមតិនៅសន្និសីទប្រចាំឆ្នាំលើកទី ៤៨ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្ញើសារមួយថា៖ «លិទ្ធិគាំពារនិយមមិនមែនជាចម្លើយសំរាប់បណ្ដាបញ្ហា ពិភពលោកទេ»។  
វេទិកា Davos ២០១៨៖ អាល្លឺម៉ង់សង្កត់ធ្ងន់ថា លិទ្ធិគាំពារនិយម «មិនមែនជា ចម្លើយ» សំរាប់បញ្ហាពិភពលោកទេ - ảnh 1 វេទិកា Davos ២០១៨៖ អាល្លឺម៉ង់សង្កត់ធ្ងន់ថា លិទ្ធិគាំពារនិយម «មិនមែនជា ចម្លើយ» សំរាប់បញ្ហាពិភពលោកទេ

(VOVworld) – ថ្លែងមតិនៅសន្និសីទប្រចាំឆ្នាំលើកទី ៤៨ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្ញើសារមួយថា៖ «លិទ្ធិគាំពារនិយមមិនមែនជាចម្លើយសំរាប់បណ្ដាបញ្ហា ពិភពលោកទេ»។  ក្នុងបទសន្ទរកថាមួយថ្ងៃមុនពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ទីក្រុង Davos លោកស្រី Merkel បានលើកច្បាស់ថា៖ បណ្ដាគោលនយោបាយបិទទ្វារឬឯកតោភាគីនឹងមិននាំមកនូវអនាគតភ្លឺស្វាងជាងសំរាប់ប្រទេសនានាទេ។ លោកស្រីរូបនេះក៏បានឲ្យដឹងថែមទៀតថា៖ បារាំងនិងអាល្លឺម៉ង់កំពុងជំរុញយន្តការពន្ធចំពោះសហគ្រាសរួមសំរាប់សហភាពអឺរ៉ុប  (EU)។ តាមផែនការ ប្រធានាធិបតីអាមេរិក លោក  Donald Trump នឹងមានបទសន្ទរកថាបិទបញ្ចប់ សន្និសីទនាថ្ងៃទី ២៦ មករា។ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា៖ ការចូលរួម WEF Davos របស់ប្រធានាធិបតីអាមេរិកនឹងពង្រឹងផលប្រយោជន៍ជាតិ ព្រមទាំង ជំរុញ ទំនាក់ទំនងអន្តរជាតិរបស់វ៉ាស៊ីនតោន ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ