វេទិកា OCOP ខេត្ត Dong Thap និងខេត្តក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០២១
(VOVWORLD) - វិទិកានេះបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញជាង ៣៥០ មកពីខេត្ត ក្រុងនានា ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់ៗដូចជា៖ ពិព័រណ៌ណែនាំផលិតផល OCOP ផលិតផលជនបទដ៏វិសេសវិសាលប្រចាំខេត្ត ក្រុង ដោយផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ការសម្ដែងរបស់សិល្បករជាដើម។
ផលិតផល OCOP នៅខេត្ត Dong Thap (ប្រភព៖ dungnhiepvn) |
វេទិកាផលិតផល OCOP ខេត្ត Dong Thap និងខេត្តក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០២១ ដោយប្រធានបទ "តភ្ជាប់គ្នា ដើម្បីរួមគ្នាអភិវឌ្ឍន៍ " គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃតី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ នៅខេត្ត Dong Thap។ នេះគឺជាឱកាស សម្រាប់ខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long លើកតម្កើង ផ្សព្វផ្សាយ និងណែនាំអំពីផលិតផលដ៏វិសេសវិសាល (OCOP) ប្រចាំខេត្ត ក្រុងក្នុងតំបន់។
វិទិកានេះបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញជាង ៣៥០ មកពីខេត្ត ក្រុងនានា ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់ៗដូចជា៖ ពិព័រណ៌ណែនាំផលិតផល OCOP ផលិតផលជនបទដ៏វិសេសវិសាលប្រចាំខេត្ត ក្រុង ដោយផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ការសម្ដែងរបស់សិល្បករជាដើម។
នៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ ក៏បានប្រព្រឹត្តិទៅសិក្ខាសាលាស្តីពីដំណោះស្រាយជំរុញពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់ផលិតផល OCOP ; ការបូកសរុបការជំរុញពាណិជ្ជកម្មនៅតាមខេត្ត ក្រុងភូមភាគខាងត្បូង ឆ្នាំ ២០២១ និងការតភ្ជាប់ការដោះដូពាណិជ្ជកម្មនៅវៀតណាមរវាងអ្នកផ្គត់ផ្គង់កសិផល ជលផលជាមួយសហគ្រាសនាំចេញ និងរៀបចំការជំរុញពាណិជ្ជកម្មនៅតាមខេត្ត ក្រុងនានាភូមិភាគខាងត្បូង ឆ្នាំ ២០២១ ផងដែរ៕