វេទិកាDavos 2019៖ អង្គការសហប្រជាជាតិព្រមានភាព មិនប្រក្រតី​ក្នុងទំនាក់​ទំនង​រវាងអាមេរិក រុស្ស៊ី និងចិន

(VOVWORLD) -នាថ្ងៃទី ២៤ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចាត់ទុកថា ពិភពលោកកំពុងប្រឈមនឹង "ការបែកបាក់គ្នា" គួរឲ្យព្រួបារម្ភ ខណៈដែលលោកបានព្រមានទំនាក់ទំនងរវាងប្រទេសមហាអំណាចដូចជា អាមេរិក រុស្ស៊ី និងចិនកំពុងដើរខុសគន្លង។
វេទិកាDavos 2019៖ អង្គការសហប្រជាជាតិព្រមានភាព មិនប្រក្រតី​ក្នុងទំនាក់​ទំនង​រវាងអាមេរិក រុស្ស៊ី និងចិន - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres 

ថ្លែងមតិនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ លោក Antonio Guterres បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចសំខាន់បំផុតទាំងបីលើពិភពលោកនេះ គឺពុំមានពេលណា ដែលមិនប្រក្រតីដូចបច្ចុប្បន្ននេះឡើយ។ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនក៏ដូចជាបណ្តាប្រទេសដទៃទៀតនាពេលកន្លងទៅ បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុត្រូវរង្គោះរង្កើរ ក៏ដូចជាផ្ទុះឡើងក្ដីព្រួយបារម្ភថា ខឿនសេដ្ឋកិច្ចពិភពលោកនឹងថយចុះ។ ទន្ទឹមនឹងនេះ  ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីក៏មានការខ្វែងគំនិតគ្នាជាច្រើន ដោយមានការចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងនយោបាយអាមេរិក និងភាពតានតឹងជុំវិញជោគវាសនានៃសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម  (INF) ។

លោក Antonio Guterres បានចាត់ទុកថា ភាពមិនប្រក្រតីមិនត្រឹមតែបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងស្ថានភាពសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ថែមទាំងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង។ ពិភពលោកកំពុងប្រឈមនឹងការសាកល្បង ដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ប្រសិនបើស្ថានភាពនេះមិនបានផ្លាស់ប្តូរនោះទេ វានឹងជាមូលហេតុបង្ក
គ្រោះមហន្តរាយជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ