វិទ្យាស្ថានប៉ាស្ទ័រប៉ារីសមានបំណងហើយត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសុខាភិបាល
(VOVWORLD) - នារសៀលថ្ងៃទី ២៦ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកសាស្ត្រាចារ្យ Stewart Cole ប្រធានវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោកសាស្ត្រាចារ្យ Stewart Cole ប្រធានវិទ្យាស្ថានប៉ាស្ទ័រប៉ារីស។ |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សុខាភិបាលគឺជាវិស័យសហប្រតិបត្តិការប្រពៃណីដ៏ល្អប្រសើរ ដែលជាចំណុចភ្លឺស្វាងមួយ រួមចំណែកជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលកំពុងរីកចម្រើនរវាងវៀតណាមនិងបារាំង។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចសហប្រតិបត្តិការផ្នែកសុខាភិបាលជាមួយបារាំងនិយាយរួម និងជាមួយវិទ្យាស្ថានប៉ាស្ទ័រ និយាយដោយឡែក រួមចំណែកនាំឲ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្ដែង ប្រកប ដោយផ្លែផ្កាថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស និងបណ្តាញ វិទ្យាស្ថានប៉ាស្ទ័របន្តជួយឧបត្ថម្ភ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ជាពិសេសលើបញ្ហាកូវីដ-១៩ និងបញ្ហាក្រោយជំងឺកូវីដ-១៩ ក៏ដូចជាការលេចចេញនៃជំងឺឆ្លង; ពង្រឹងសមត្ថភាពបុគ្គលិកពេទ្យ ជាដើម។
រីឯខ្លួនវិញ លោកសាស្ត្រាចារ្យ Stewart Cole បានយល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី វៀតណាម ក្នុងនោះ វាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងទស្សនៈរបស់លោកនាយករដ្ឋមន្ត្រីលើយុទ្ធសាស្ត្រវ៉ាក់សាំង ដើម្បីត្រៀមរៀបចំសម្រាប់ស្ថានភាពនាពេលអនាគត។ លោកសាស្ត្រាចារ្យបានបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រប៉ារីស មានគោលបំណង ហើយត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាមលើវិស័យសុខាភិបាល ជាពិសេសក្នុងការផ្លាស់ប្តូរ បណ្តុះបណ្តាលធនធានមនុស្ស អនុវត្តគម្រោងស្រាវជ្រាវរួម ចែករំលែកលទ្ធផលស្រាវជ្រាវ ជាពិសេសលើវិស័យវ៉ាក់សាំង ការគ្រប់គ្រងវិបត្តិសុខាភិបាល លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងភាគីទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែង បម្រើជីវភាពនិងសុខភាពប្រជាជន៕