វិទ្យុសម្លេងវៀតណាមគប្បីផ្តោតសំខាន់លើកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស

(VOVWORLD) - នារសៀលថ្ងៃទី៥ខែកញ្ញា អញ្ជើញមកទស្សនាវិទ្យុសម្លេងវៀតណាម ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបង្កើតវិទ្យុសម្លេង (7/9/1945-7/9/2018) ប្រធានគណៈចាត់តាំងមជ្ឈិម លោក Pham Minh Chinh បានអញ្ជើញសអបអរសារទរចំពោះសមិទ្ធិផលនៃវិទ្យុសម្លេងវៀតណាមក្នុងរយៈពេល៧៣ឆ្នាំកន្លងទៅ ព្រមទាំងអះអាងថាវិទ្យុសម្លេង វៀតណាមមានតួនាទីដ៏សំខាន់ដែលមិនមានអ្វីអាចជំនួសបាននៅក្នុងទឹកចិត្តរបស់ប្រជាជន វៀតណាមឡើយ។
វិទ្យុសម្លេងវៀតណាមគប្បីផ្តោតសំខាន់លើកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស - ảnh 1 ប្រធានគណៈចាត់តាំងមជ្ឈិម លោក Pham Minh Chinh បានអញ្ជើញថ្លែងមតិក្នុងពិធី

លោក  Pham Minh Chinh បានស្នើឲ្យកម្មាភិបាលនិងបុគ្គលិកនៅវិទ្យុសម្លេងវៀតណាមបន្តពង្រីក ប្រពៃណី បន្សាំនឹងលក្ខខ័ណ្ណថ្មី ព្រមទាំងកសាងខឿនប្រជាធិបតេយ្យ សង្គមនិយម នីតិរដ្ឋ និងខឿនសេដ្ឋកិច្ចទីផ្សារតម្រង់ទិសទៅសង្គមនិយម ជាដើម។

លោក Pham Minh Chinh ក៏មានគោលបំណងចង់ឲ្យសមូហភាព កម្មាភិបាលបុគ្គលិកនៃវិទ្យុសម្លេងវៀតណាមបន្តកសាងសមូហភាពមួយ ប្រកបដោយ សាមគ្គីភាព និងឯកភាព ជាពិសេសវិទ្យុសម្លេងវៀតណាមគប្បី ផ្តោតសំខាន់ លើកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងយកចិត្តទុកដាក់ លើការធ្វើទំនើបកម្មដើម្បីមានឧបករណ៍ និងលក្ខខ័ណ្ឌធ្វើការដែលឆ្លើយតបនឹង ស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ