វិទ្យុសម្លេងវៀតណាមជាស្ថាប័នសារព័ត៌មានជាតិដំបូងនៅវៀតណាមដែលមានប្រភេទសារព័ត៌មានទាំង៤

វិទ្យុសម្លេងវៀតណាមជាស្ថាប័នសារព័ត៌មានជាតិដំបូងនៅវៀតណាមដែលមានប្រភេទសារព័ត៌មានទាំង៤ - ảnh 1
លោក Nguyen Thien Nhan អំណរសាទរបណ្ដាអ្នកកាសែតនៃ VOV

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩០នៃទិវាសារព័ត៌មាន
បដិវត្តន៍វៀតណាម (ថ្ងៃទី២១ មិថុនា) នាព្រឹកថ្ងៃទី១៧ មិថុនា ប្រធានគណៈកម្មា
ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន អញ្ជើញ
ទៅសាកសួរសុខទុក្ខ អំណរសាទវិទ្យុសម្លេងវៀតណាម (VOV)។នៅទីនេះ លោក
Nguyen Thien Nhan បានអះអាងថា VOV ជានិច្ចកាលជាស្ថាប័ន សារព័ត៌មានខ្លាំង
របស់រដ្ឋាភិបាល ដោយមានការផ្សព្វផ្សាយលើស២៥០ម៉ោងក្នុង១ថ្ងៃ បម្រើប្រជា
ជននៅទូទាំងប្រទេសនិងមិត្តភក្ដិអន្តរជាតិ។លោកក៏បានស្នើរឲ្យ VOV បង្កើនការ
ងារផ្សព្វផ្សាយទៅដល់តំបន់ប្រជុំកោះ Truong Sa ជួយជនរួម ជាតិអ្នកនេសាទក្ដាប់
ជាប់ទាន់ពេលវេលានូវព័ត៌មាន ព្រមទាំងជំរុញខ្លាំងការឃោស នាអំពីគោលជំហរ
របស់បក្ស រដ្ឋ ក្លាយទៅជាវេទិការរបស់ប្រជាជន រួមចំណែកនាំវៀតណាមឈាន
ឡើងនាពេលខាងមុខ។

អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien បានឧទ្ទេសនាមជាមួយ
លោក Nguyen Thien Nhan អំពីប្រណៃណី៧០ឆ្នាំកសាងនិងរីកធំធាត់របស់ VOV
ជាពិសេសគឺការ បោះជំហានអភិវឌ្ឍន៍ដ៏ខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយមាន
ស្ថាប័នក្រោមឱវាទចំនួន៣៤ និងស្ថាប័នប្រចាំនៅឯបរទេសចំនួន១០ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ