វិទ្យុសម្លេងវៀតណាមទទួលរៀបចំការប្រឡងសំនៀងអាស៊ានឆ្នាំ២០១៧

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតសម្ព័ន្ធសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍(១៩៦៧ -២០១៧) និងរយៈពេល៧២ឆ្នាំនៃទិវាបង្កើតវិទ្យុសម្លេង វៀតណាម  វិទ្យុសម្លេងវៀតណាមនឹងទទួលរៀបចំការប្រឡងសំនៀងអាស៊ាន។


ការប្រឡងនេះ នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ២១សីហាឆ្នាំ ២០១៧ សំដៅរួមចំណែកបង្កើន ការជួបប្រាស្រ័យវប្បធម៌រវាងបណ្តាប្រទេសជាសមាជិកអាស៊ាននិងប្រទេសជាភ្ញៀវ អញ្ជើញបីគឺចិន កូរ៉េខាងត្បូងនិងជប៉ុន។តាមរយៈតូរ្យតន្ត្រី ពលរដ្ឋនៃបណ្តាប្រទេស អាស៊ាននិងប្រទេសមួយចំនួនលើពិភពលោកនឹងមានឱកាសយល់ដឹងបន្ថែមអំពី ខឿនវប្បធម៌សម្បូរបែប ពោរពេញទៅដោយអត្តសញ្ញារបស់អាស៊ាន។នេះ ជាលើកដំបូងហើយដែលការប្រ ឡងតូរ្យតន្ត្រី POP សម្រាប់សិល្បៈករ សិល្បៈការិនីអាយុពី ១៨ដល់៣៥ឆ្នាំមកពីបណ្តាប្រទេសអាស៊ាន បានវិទ្យុសម្លេងវៀតណាមទទួលរៀបចំ នោះ នឹងបង្កើតឡើងព្រឹត្តិការណ៍វប្បធម៌រួម សំដៅកសាងស្ពានតភ្ជាប់សន្តិភាព មិត្តភាពនិងការ អភិវឌ្ឍន៍រួមរវាងប្រទេសជាសមាជិកអាស៊ាននិងប្រទេសជិតខាងទាំងបី ចិន កូរ៉េខាង ត្បូងនិងជប៉ុន។

        បេក្ខជនមកពីប្រទេសអាស៊ានទាំង១០នឹងចូលរួមវគ្គពាក់កណ្តាលនិង វគ្គផ្តាច់ ព្រ័ត្រនាថ្ងៃទី១៩និង២០សីហាឆ្នាំ២០១៧ នឹងបានផ្សាយផ្ទាល់លើ កាណាល់ផ្សាយសម្លេងនិងទូរទស្សន៍របស់វិទ្យុសម្លេងវៀតណាម។ ការចុះឈ្មោះ ចូលរួមការប្រឡងនឹងចាប់ផ្តើមពីថ្ងៃទី១មិថុនានិងបិទបញ្ចប់នាថ្ងៃទី១០កក្កដាឆ្នាំ ២០១៧។ ដើម្បីចូលរួមការប្រឡងនេះ បេក្ខជនអាចចុះឈ្មោះលើទំព័រវែបសាយ www.aseansongcontest.com ឬផ្ញើ Clip សម្លេងថតចំរៀងចំនួន២បទភ្ជាប់ ជាមួយទំនុកច្រៀងជាភាសាអង់គ្លេសនិង សំណុំបែបបទការចុះឈ្មោះតាម រយៈ email: aseansongcontest@gmail.com៕


ប្រតិកម្មទៅវិញ

ផ្សេងៗ