វិទ្យុសម្លេងវៀតណាមប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសជូនអ្នកសារព័ត៌មានគុយបា

(VOVWORLD) -វិទ្យុសម្លេងវៀតណាមកំពុងជួយឧបត្ថម្ភអ្នកសារព័ត៌មាន Jose’ Llamos Camejo ប្រធានសមាគមអ្នកសារព័ត៌មានខេត្ត Guantanamo របស់គុយបាដែលអញ្ជើញមកវៀតណាម ដើម្បីនិពន្ធសៀវភៅអំពីដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោកប្រធាន Fidel Castro អញ្ជើញមកកាន់តំបន់រំដោះខាងត្បូងវៀតណាមនាឆ្នាំ ១៩៧៣។
វិទ្យុសម្លេងវៀតណាមប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសជូនអ្នកសារព័ត៌មានគុយបា - ảnh 1វិទ្យុសម្លេងវៀតណាមប្រគល់ពានរង្វាន់
ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសជូនអ្នកសារព័ត៌មានគុយបា 

វិទ្យុសម្លេងវៀតណាមកំពុងជួយឧបត្ថម្ភអ្នកសារព័ត៌មាន Jose’ Llamos Camejo ប្រធានសមាគមអ្នកសារព័ត៌មានខេត្ត Guantanamo របស់គុយបាដែលអញ្ជើញមកវៀតណាម ដើម្បីនិពន្ធសៀវភៅអំពីដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោកប្រធាន Fidel Castro អញ្ជើញមកកាន់តំបន់រំដោះខាងត្បូងវៀតណាមនាឆ្នាំ ១៩៧៣។ នាព្រឹកថ្ងៃទី ៤ ធ្នូ នៅទីក្រុងហាណូយ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអញ្ជើញទទួលជួបសន្ទនា និង ប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេស ដែលអ្នកកាសែតគុយបា Jose’ Llamos Camejo ដណ្ដើមបាននាឆ្នាំ ២០១៦។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vu Hai បានឲ្យដឹងថា៖

“ដំណើរទស្សនកិច្ចរបស់លោក Jose’ Llamos Camejo គឺស្និតក្នុងផែនការនៃវិទ្យុសម្លេងវៀតណាម ក៏ដូចជាគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។ យើងខ្ញុំសង្ឃឹមថា នឹងមានការផ្លាស់ប្ដូរច្រើនថែមទៀតរវាងគណៈប្រតិភូអ្នកសារព័ត៌មានវៀតណាម ក្នុងនោះ មានគណៈប្រតិភូអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមផងអញ្ជើញទៅគុយបា ក៏ដូចជាគណៈប្រតិភូគុយបាអញ្ជើញមកវៀតណាម ដើម្បីនិពន្ធអំពីប្រទេសជាតិ និងមនុស្សរបស់គ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមថា ទំនាក់ទំនងរវាងអ្នកកាសែតវៀតណាម និងគុយបាកាន់តែអភិវឌ្ឍន៍ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ