វិទ្យុសម្លេងវៀតណាម VOV ទទួលបានពានរង្វាន់ ABU ចំនួន ៣

(VOVWORLD) - ថ្ងៃស្អែក (២៩ វិច្ឆិកា) នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នឹងប្រារព្ធពិធីប្រគល់ពានរង្វាន់វិទ្យុ និងទូរទស្សន៍អន្តរជាតិ (ABU) ២០២២។

វិទ្យុសម្លេងវៀតណាមបានបង្កើតនូវសញ្ញាណដ៏លេចធ្លោមួយ នៅក្នុងពានរង្វាន់ ABU  ឆ្នាំនេះ នៅពេលដែលបានវ៉ាដាច់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាង ២៦០ មកពីប្រទេសជាច្រើន ដើម្បីដណ្តើមបានពានរង្វាន់ចំនួន ៣ ដែលក្នុងនោះជាលើកដំបូង  បានឈ្នះពានរង្វាន់ឆ្នើមចំនួន ២ ក្នុងទម្រង់បទយកការណ៍សារព័ត៌មាន ប្រភេទវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ស្នាដៃដែលទទួលបានជ័យលាភីរួមមានៈ "Bon" Phuc គណៈកម្មាធិការព្រឹត្តិប័ត្ត (VOV1) ដែលជាបទយកការណ៍ព័ត៌មានវិទ្យុទទួលបានពានរង្វាន់ឆ្នើមបំផុត; ការងារ “ច្រកល្ហកតូច” កាសែតអេឡិចត្រូនិក VOV.VN ទទួលបានរង្វាន់ឆ្នើម  ដែលជាប្រភេទប្រព័ន្ធផ្សព្វផ្សាយឌីជីថល; និងស្នាដៃ "កុំបោះបង់" គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច (VOV4) បានឈ្នះពានរង្វាន់ពិសេស សរសើរ ប្រភេទនៃទស្សនៈប្រធានបទឆ្នាំ ២០២២ នៃប្រភេទវិទ្យុ។ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Pham Manh Hung ប្រធានសាខាសហភាពនៃសមាគមអ្នកកាសែតនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា៖ “ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា អ្នកយកព័ត៌មាន និងអ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាម បានឈ្នះពានរង្វាន់ ABU ដ៏ខ្ពង់ខ្ពស់ជាច្រើន ដែលបង្ហាញថា កិត្យានុភាព និងជំនាញវិជ្ជាជីវៈរបស់វិទ្យុសម្លេងវៀតណាម បានឈានដល់កម្រិតថ្នាក់តំបន់ និងពិភពលោក។ ប្រការនេះបង្ហាញថា ការបណ្ដុះបណ្ដាល និងការវិនិយោគរបស់វិទ្យុសម្លេងវៀតណាមស្ថិតក្នុងទិសដៅត្រឹមត្រូវ សម្រាប់ការផ្លាស់ប្តូរ ឌីជីថល និងសម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអ្នកយកព័ត៌មាន និងអ្នកកែសម្រួល ដើម្បីបម្រើសាធារណៈជន។ ខ្ញុំគិតថា នេះជានិន្នាការដ៏ល្អមួយ ជាសញ្ញាវិជ្ជមាន និងលើកទឹកចិត្តខ្លាំងណាស់សម្រាប់សម្លេងវៀតណាម និងសម្រាប់សារព័ត៌មានវៀតណាមជារួម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ